ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផលិតបានវ៉ាក់សាំងកូវីដខ្លួនឯង មេដឹកនាំកំពូលចាក់មុនគេ រីឯប្រសិទ្ធភាពជាង ៩០ភាគរយ
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Hosseini Khamenei បានទទួលដូសទី១ នៃវ៉ាក់សាំងការពារជំងឹកូវីដ-១៩ ដែលផលិតក្នុងស្រុកលើកដំបូងបំផុតរបស់ប្រទេសនេះ។

កាលពីថ្ងៃសុក្រ លោក Khamenei បានហៅការអភិវឌ្ឍវ៉ាក់សាំង COVIran Barekat ថាជា “មោទកភាពជាតិ”។
កាលពីខែមករា មេដឹកនាំកំពូលរូបនេះ បានហាមឃាត់ការប្រើប្រាស់វ៉ាក់សាំងដែលផលិតដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ជាពិសេសថ្នាំបង្ការដែលត្រូវបានបង្កើតដោយក្រុមហ៊ុន Pfizer និង Moderna ដោយលោកនិយាយថា វ៉ាក់សាំងទាំងនោះ មិនអាចជឿទុកចិត្តបាន។

ការសាកល្បងរបស់វ៉ាក់សាំង COVIran Barekat លើមនុស្ស បានចាប់ផ្តើមនៅចុងខែធ្នូ ហើយអ្នកស្ម័គ្រចិត្តប្រហែល ២៤,០០០ នាក់បានទទួលការចាក់ថ្នាំ ដែលជាផ្នែកមួយនៃការសាកល្បងដំណាក់កាលទី ៣ របស់ខ្លួនដែលទើបតែបញ្ចប់។
វ៉ាក់សាំង COVIran Barekat ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ កាលពីដើមខែនេះ ហើយត្រូវបានគេរំពឹងថា នឹងបើកយុទ្ធនាការចាក់ទ្រង់ទ្រាយធំនៅប៉ុន្មានសប្តាហ៍ខាងមុខ។

ថ្វីបើទិន្នន័យវិទ្យាសាស្ត្រលម្អិតរបស់វ៉ាក់សាំងនេះ មិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនិងស្ថិតក្រោមការត្រួតពិនិត្យក៏ដោយ អ្នកអភិវឌ្ឍរបស់ខ្លួនបានអះអាងថា វាមានប្រសិទ្ធភាព ៩៣,៥ ភាគរយ ក្នុងចំណោមមនុស្សដែលមានអាយុពី ១៨ ទៅ ៧៥ ឆ្នាំ នៅក្នុងដំណាក់កាលទី ២ នៃការសាកល្បង។
ពួកគេក៏បានអះអាងផងដែរថា ប្រទេសចំនួន ១២ មកពីអាស៊ី អាមេរិកខាងត្បូងនិងអឺរ៉ុបមានបំណងទិញវ៉ាក់សាំងនេះ ប៉ុន្តែមិនបញ្ចេញឈ្មោះប្រទេសទាំងនោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឡើងកាន់តំណែងមិនទាន់បានប៉ុន្មានផង អ៊ីស្រាអែល ថ្កោលទោសប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ អ៊ីរ៉ង់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ