ព័ត៌មានអន្ដរជាតិ
ប្រទេសអ្នកមាន អារ៉ាប់រួម ហាមប្រជាជនដែលមិនចាក់វ៉ាក់សាំង កុំជួបជុំគ្នានៅកន្លែងសាធារណៈ
មន្ត្រីសុខាភិបាលនៅទីក្រុង Abu Dhabi រដ្ឋធានីនៃប្រទេសអារ៉ាប់រួម បានប្រកាសកាលពីថ្ងៃចន្ទថា កន្លែងសាធារណៈភាគច្រើននឹងត្រូវបិទទ្វារ សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ពោលចាប់ផ្តើមពីខែសីហា តទៅ ។
គណៈកម្មាធិការដោះស្រាយវិបត្តិបន្ទាន់ និងគ្រោះមហន្តរាយទីក្រុង Abu Dhabi បាននិយាយថា វិធានការនេះគឺ សមស្របនឹងយុទ្ធសាស្រ្តរបស់អារ៉ាប់រួម ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ ។

ចាប់ផ្តើមនៅថ្ងៃទី ២០ ខែសីហា មជ្ឈមណ្ឌលផ្សារទំនើប ភោជនីយដ្ឋាន ហាងកាហ្វេ និងហាងលក់រាយដទៃទៀត នឹងត្រូវបានដាក់កម្រិតដល់អ្នកដែលមិនបានចាក់វ៉ាក់សាំង ក្រោមដំណាក់កាលដំបូងនៃច្បាប់នេះ ។
ចំណែកកន្លែងហាត់ប្រាណ កន្លែងកម្សាន្ត និងសកម្មភាពកីឡា ក្លឹបសុខភាព រមណីយដ្ឋាន សារមន្ទីរ មជ្ឈមណ្ឌលវប្បធម៌ និងសួនកម្សាន្ត ក៏ដូចជាសាកលវិទ្យាល័យ វិទ្យាស្ថានសាធារណៈ សាលាឯកជន និងសាលាមត្តេយ្យ ក៏នឹងត្រូវហាមឃាត់មិនឲ្យបើកដំណើរការ នៅដំណាក់កាលដំបូងនេះផងដែរ ។

ក្រុមមន្រ្តីបាននិយាយថា ការរឹតត្បិតនេះកើតឡើង បើទោះក្រុមគោលដៅជាង ៩៥ ភាគរយនៅទីក្រុង Abu Dhabi ត្រូវបានចាក់វ៉ាក់សាំងរួចហើយក៏ដោយ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអ្នកមានអារ៉ាប់រួម មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ៦២៥,០០០ ករណី និងមានអ្នកស្លាប់ជិត ១,៨០០ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UPI

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ