Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង២ប្រភេទ អាចការពារប្រឆាំងជំងឺកូវីដ-១៩ បានពេញមួយជីវិត

បានផុស

នៅ

ការសិក្សាថ្មីមួយបានបង្ហាញថា ទាំងវ៉ាក់សាំង Pfizer-BioNTech និង Moderna អាចផ្តល់នូវការការពារពេញមួយជីវិត ប្រឆាំងនឹងជំងឺកូវីដ-១៩។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងទាំង២នេះគឺប្រើបច្ចេកវិទ្យាថ្មី mRNA ហើយអ្នកដែលបានទទួលការចាក់វ៉ាក់សាំង ចំនួន២ដូស​ គឺមានការឆ្លើយតបភាពស៊ាំខ្លាំងក្លានិង មានភាពធន់។

Researchers took samples from the lymph nodes of people given two doses of the Pfizer-BioNTech vaccine and looked at  germinal centers, which act as a sort of 'boot camp' for immune system cells called memory B cells. Pictured: Vials of the Pfizer-BioNTech and Moderna coronavirus vaccines

លើសពីនេះ វ៉ាក់សាំងទាំង២ ក៏បានផលិតអង់ទីគ័រកម្រិតខ្ពស់ ប្រឆាំងនឹងវីរុសកូវីដបំប្លែងខ្លួនចំនួនពីរប្រភេទគឺវីរុសអង់គ្លេស និងអាហ្វ្រិកខាងត្បូងផងដែរ។

នេះអាចមានន័យថា អ្នកចាក់វ៉ាក់សាំង Pfizer និង Moderna អាចមានប្រព័ន្ធភាពស៊ាំរយៈពេលយូរអង្វែង បើមិនច្រើនឆ្នាំក៏មួយជីវិតដែរ ហើយប្រហែលជាមិនត្រូវការ ការចាក់បន្ថែមដូសទី៣នោះទេ។ នេះបើយោងតាមរបាយការណ៍ដំបូងរបស់កាសែត New York Times។

អ្នកនិពន្ធឈានមុខ លោកវេជ្ជបណ្ឌិត Ali Ellebedy ដែលជាអ្នកជំនាញខាងភាពស៊ាំនៅសាកលវិទ្យាល័យវ៉ាស៊ីនតោនក្នុងទីក្រុង St Louis បានប្រាប់កាសែតថា “វាជាសញ្ញាល្អមួយសម្រាប់ភាពស៊ាំយូរអង្វែងរបស់យើង ដែលទទួលបានពីវ៉ាក់សាំងទាំងនេះ”។

លោកវេជ្ជបណ្ឌិត Ali Ellebedy អ្នកជំនាញខាងភាពស៊ាំ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន

សម្រាប់ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature កាលពីថ្ងៃចន្ទបានបង្ហាញថា ក្រុមនេះ បានជ្រើសរើសមនុស្សចំនួន ១៤ នាក់ដែលបានទទួលវ៉ាក់សាំងទាំងពីរប្រភេទ។

ក្រុមអ្នកស្រាវជ្រាវបានពិនិត្យលើកូនកណ្តុរបង្កើតកោសិកាប្រព័ន្ធភាពស៊ាំមួយប្រភេទ ដែលគេស្គាល់ថាជា កោសិកា memory B។

កោសិការ memory B បានផ្សារភ្ជាប់ទៅលើផ្ទៃរបស់ភ្នាក់ងារបង្ករោគដែលលុកលុយ ហើយសម្គាល់ពួកវា ដើម្បីឲ្យកោសិកាភាពស៊ាំផ្សេងទៀតចូលទៅបំផ្លាញ។

កោសិការនេះ ក៏អាចចរាចរណ៍ក្នុងចរន្តឈាមរាប់ឆ្នាំឬរាប់ទសវត្សរ៍ផងដែរ ហើយប្រព័ន្ធភាពស៊ាំ អាចបញ្ជូនសញ្ញាដល់ពួកគេប្រសិនបើមានការឆ្លងផ្សេងទៀត។

យោងតាមកាសែត The Times បានឲ្យដឹងថា បន្ទាប់ពីមនុស្សម្នាក់ឆ្លងកូវីដ ឬចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនេះ បណ្តុំកម្ចាត់មេរោគបានកកើតឡើងនៅក្នុងកូនកណ្តុរ ដែលដើរតួជាជំរំហ្វឹកហាត់សម្រាប់ កោសិកា memory B។

បណ្តុំនេះជួយបង្ហាត់កោសិកា B ឲ្យស្គាល់លំដាប់ហ្សែនរបស់វីរុសក៏ដូចជាវីរុសបំប្លែងខ្លួនផងដែរ។

ក្រុមនេះ បានយកសំណាកចេញពីកូនកណ្តុរចំនួន៥ដងពោលគឺនៅ៣សប្តាហ៍, ៤សប្តាហ៍, ៥សប្តាហ៍, ៧សប្តាហ៍និង១៥សប្តាហ៍បន្ទាប់ពីការចាក់វ៉ាក់សាំងលើកដំបូង។

លទ្ធផលបានបង្ហាញថា ទោះក្នុងរយៈពេលបួនខែក៏ដោយ អ្នកទទួលវ៉ាក់សាំងមានបណ្តុំកម្ចាត់មេរោគខ្ពស់ ហើយចំនួនកោសិកា memory B គឺមិនបានធ្លាក់ចុះនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អារ៉ាប់រួម អះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម