ព័ត៌មានអន្ដរជាតិ
អារ៉ាប់រួម អះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V បង្ហាញប្រសិទ្ធភាពការពារកូវីដ ៩៧.៨ ភាគរយ
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយនៅថ្ងៃអង្គារនេះថា វ៉ាក់សាំង Sputnik V របស់រុស្ស៊ីបង្ហាញប្រសិទ្ធភាព ៩៧.៨ ភាគរយប្រឆាំងនឹងជំងឺកូវីដ ១៩ និង ១០០ ភាគរយប្រឆាំងនឹងករណីធ្ងន់ធ្ងរ ក្នុងអំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសអារ៉ាប់រួម ។
វ៉ាក់សាំងនេះត្រូវបានចុះបញ្ជីនៅប្រទេសអារ៉ាប់រួមនៅខែមករា ក្រោមនីតិវិធីអនុញ្ញាតប្រើប្រាស់ជាបន្ទាន់របស់ប្រទេស ។

RDIF បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “RDIF មិនបានរកឃើញករណីធ្ងន់ធ្ងរណាមួយ មិនមានករណីនៃការចូលមន្ទីរពេទ្យ គ្មានការស្លាប់ មិនមានករណីកំណកឈាមក្នុងខួរក្បាល មិនមានករណីរលាកបេះដូង បន្ទាប់ពីការចាក់វ៉ាក់សាំងឡើយ ។
ទន្ទឹមនោះ CEO របស់ RDIF គឺលោក Kirill Dmitriev បាននិយាយថា “Sputnik V គឺជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដ៏ល្អបំផុតមួយនៅលើពិភពលោក បន្ទាប់ពីត្រូវបានបញ្ជាក់ដោយទិន្នន័យពីប្រទេសអាហ្សង់ទីន ស៊ែប៊ី សាំងម៉ារ៉ាំង បារ៉ែន ហុងគ្រី ម៉ិកស៊ិក និងប្រទេសដទៃទៀតជាដើម” ។

លោកបន្តថា “ការចាក់វ៉ាក់សាំងរុស្ស៊ី ជួយបង្កើតភាពស៊ាំយូរអង្វែងក្នុងចំណោមប្រជាជន ក៏ដូចជាដកការរឹតត្បិត និងត្រឡប់ទៅរកជីវិតធម្មតាវិញ” ។
ចាប់តាំងពីការចុះបញ្ជីកាលពីខែសីហា វ៉ាក់សាំង Sputnik V ត្រូវបានអនុញ្ញាតនៅក្នុងប្រទេសចំនួន ៦៧ ។ យោងតាមទិន្នន័យចុងក្រោយស្តីពីអត្រាឆ្លង បន្ទាប់ពីការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជនរុស្ស៊ីចំនួន ៣.៨ លាននាក់ វ៉ាក់សាំងនេះបង្ហាញពីប្រសិទ្ធភាព ៩៧.៦ ភាគរយប្រឆាំងនឹងរោគសញ្ញាជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ប្រទេសមួយនៅមជ្ឈិមបូព៌ាអះអាងថា វ៉ាក់សាំងរុស្ស៊ី Sputnik V មានប្រសិទ្ធភាពការពារកូវីដ ៩៤ ភាគរយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


