ព័ត៌មានអន្ដរជាតិ
អ្នកនេសាទ៥០០នាក់កើតជំងឺចម្លែកក្រោយពេលវិលត្រឡប់មកពីសមុទ្រ
អ្នកនេសាទជាង៥០០នាក់បានរងគ្រោះដោយសារជំងឺស្បែកដ៏អាថ៌កំបាំងមួយក្រោយពេលវិលត្រឡប់មកពីសមុទ្រវិញ។
កម្មករបានឆ្លងជំងឺឆ្លងចម្លែកនេះនៅភាគខាងលិចប្រទេសសេណេហ្គាល់នៃទ្វីបអាហ្វ្រិកនៅពេលពួកគេវិលត្រឡប់មកដីគោកវិញ។
ពួកគេមានដំបៅនៅលើមុខហើយក្នុងករណីខ្លះក៏មានដំបៅនៅលើប្រដាប់ភេទផងដែរ។
អ្នកនេសាទដែលមកពីទីក្រុងនេសាទជាច្រើននៅជុំវិញរដ្ឋធានី Dakar ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគ្នាដើម្បីព្យាបាល។
ករណីដំបូងនៃជំងឺនេះត្រូវបានគេរាយការណ៍កាលពីសប្តាហ៍មុន។
រូបភាពដែលគេចែករំលែកនៅលើបណ្តាញសង្គមបានបង្ហាញថា បុរសទាំងនោះមានហើមនិងពងបបូរមាត់ហើយមានអុជៗនៅលើដៃរបស់ពួកគេ។
មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅក្នុងប្រទេសនេះបានបញ្ជាក់ពីស្ថានភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃព្រហស្បតិ៍។
លោក Ousmane Gueye នាយកផ្នែកព័ត៌មាននិងអប់រំសុខភាពជាតិបាននិយាយថា “វាជាជំងឺរលាកស្បែកដែលទាក់ទងនឹងជំងឺឆ្លងមួយ។ យើងកំពុងពិនិត្យបន្ថែមទៀតហើយសង្ឃឹមថានឹងដឹងថាវាជាអ្វីក្នុងពេលឆាប់ៗនេះ”។
កងទ័ពជើងទឹកសេណេហ្គាល់នឹងត្រូវបញ្ជូនទៅយកទឹកសម្រាប់ធ្វើការវិភាគ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង