ព័ត៌មានជាតិ
អាជ្ញាធរកោះកុងឃាត់អ្នកនេសាទ១៤នាក់សង្ស័យទើបវិលត្រឡប់មកពីប្រទេសថៃ
អាជ្ញាធរស្រុកគិរីសាគរ ខេត្តកោះកុង បានធ្វើការឃាត់ទុក២គ្រឿង និងក្រុមអ្នកនេសាទចំនួន ១៤ នាក់មិនឱ្យពួកគេចូលចតនៅកំពង់ផែ ដោយសង្ស័យអ្នកទាំងនោះទើបមកពីប្រទេសថៃ។
លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២២ ខែមេសានេះថា បន្ទាប់ពីទទួលបានការរាយការពីវត្តមានទូកនេសាទទាំង២គ្រឿង ចូលមកក្នុងមូលដ្ឋាន អាជ្ញាធរសមត្ថិកច្ចក៏ចុះត្រួតពិនិត្យ ដោយរកឃើញអ្នកនេសាទទាំង ១៤ នាក់ទើបមកនេសាទក្បែរព្រំដែនទឹកកម្ពុជា-ថៃ នៅព្រឹកថ្ងៃនេះ។

អាជ្ញាធរដាក់កំហិតហាមប្រាមដាច់ខាតពុំអនុញ្ញាតឱ្យពួកគេឡើងលើគោកចូលភូមិកោះស្តេចទេ ពោលគឺតម្រូវអនុវត្តសុខាភិបាលទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍ជាមុនសិន។ ទោះបីជាពួកគេជាពលរដ្ឋរស់នៅក្នុងភូមិកោះស្តេចក៏ដោយចុះ។
លោក ចេង មុនីរិទ្ធិ បានចាត់ឱ្យលោកដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកបញ្ជាប្រាប់ពួកគេចតទូកមុខកោះស្តេចបណ្តោះអាសន្ន គឺរង់ចាំ ក្រុមការងារខេត្តចុះមកយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។

ក្រោយពីយកសំណាកទៅ លោក ចេង មុនីរិទ្ធិ ក៏កំពុងពិភាក្សាបន្ថែមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញខេត្តថាតើត្រូវដឹកជញ្ចូនពួកគេទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទីរួមខេត្តឬឱ្យស្នាក់នៅលើទូក។ ហើយ១៤ថ្ងៃ៕


អត្ថបទៈ សិរីវឌ្ឍនៈ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


