ព័ត៌មានអន្ដរជាតិ
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
នៅប្រទេសអ៊ូហ្គង់ដា នៃទ្វីបអាហ្វ្រិក កំពុងផ្ទុះជំងឺដ៏ចម្លែកមួយប្រភេទដែលអ្នកឆ្លងហើយ នឹងកើតអាការញ័រញាក់ខ្លួនប្រាណដូចជាកំពុងរាំ ហើយសូម្បីគ្រូពេទ្យក៏ងើងឆ្ងល់ផងដែរ។

តាមសេចក្តីរាយការណ៍របស់ Daily Mail កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤, ជំងឺនេះត្រូវគេឲ្យឈ្មោះថា Dinga Dinga ឬគេហៅថា «ជំងឺរាំ» ហើយគិតត្រឹមពេលនេះ វាឆ្លងដល់មនុស្សប្រហែល៣០០នាក់ហើយ ភាគច្រើនជាស្រ្តីនិងកុមារី ខណៈករណីចុងក្រោយបំផុត ត្រូវគេរាយការណ៍នៅក្នុងស្រុក Bundibugyo។
ក្រុមគ្រូពេទ្យនិយាយថា ជំងឺនេះចេញរោគសញ្ញាក្តៅខ្លួនខ្លាំង ធ្វើឲ្យអ្នកឆ្លងញ័រប្រាណមិនអាចទប់បាន និងពិបាកដើរ ហើយប្រភពដើមនៃមេរោគបង្កជាជំងឺនេះ ឬការឆ្លងរបស់វា ក៏គេមិនទាន់ដឹងច្បាស់ដែរ។

មិនទាន់មានថ្នាំព្យាបាលជំងឺ Dinga Dinga ឲ្យចំឡើយ ប៉ុន្តែវាក៏មិនសាហាវដែរ ព្រោះមកទល់ពេលនេះ គ្មានសេចក្តីរាយការណ៍អំពីតួលេខមនុស្សស្លាប់ទេ។
ពាក់ព័ន្ធជំងឺនេះ មន្ត្រីសុខាភិបាលក្នុងស្រុក បានអំពាវនាវដល់អាជ្ញាធរ ឲ្យបន្តតាមដានករណីសង្ស័យ ហើយជំរុញដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានអនាម័យ និងប្រុងប្រយ័ត្នជាប់ជានិច្ច៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ផ្ទុះជំងឺចម្លែកក្នុងប្រទេសឥណ្ឌា ស្លាប់ម្នាក់និងរាប់រយនាក់ធ្លាក់ខ្លួនឈឺ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


