ព័ត៌មានជាតិ
ប្រជានេសាទថា រដូវវស្សាអាចរកក្តាមសេះបានច្រើនជាងពេលណាៗ តែប្រឈមនឹងអាកាសធាតុ
ប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងរហូតមកដល់ថ្ងៃទី១០ ខែកញា ឆ្នាំ២០២៣ លោក សុខ ញ៉ាង បានប្រាប់ឱ្យដឹងថា នេះ ជាពេលដែលប្រជានេសាទនៅខេត្តកែប អាចរកភោគផលក្តាមសមុទ្រ បានច្រើនជាងពេលណាៗទាំងអស់។
លោក ថា ប្រជានេសាទ អាចរកបានក្តាមសេះ ក្នុងមួយថ្ងៃពីចន្លោះ៣០ ទៅ៥០គីឡូក្រាម សម្រាប់ទូកមធ្យម ខណៈតម្លៃលក់ទៅឱ្យឈ្មួញកណ្តាល បានតម្លៃពី២០,០០០រៀល ទៅ២៥,០០០រៀល សម្រាប់តម្លៃម៉ៅសរុប។

លោក សុខ ញ៉ាង បន្តថា អ្នកនេសាទនៅភូមិអួរក្រសារ ឃុំអូរក្រសារ ក្រុងកែប ខេត្តកែប លើកឡើងថា ការនេសាទនៅក្នុងរដូវវស្សាទទួលបានផលច្រើនជាងរដូវប្រាំង នៅរដូវវស្សាអាចរកក្តាមបានក្នុងមួយថ្ងៃ ៣០គីឡូក្រាម ទៅ៥០គីឡូក្រាម ឬលើសពីនេះ សម្រាប់ក្តាមសេះ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយការរកផលសមុទ្រនៅរដូវវស្សាមិនងាយស្រួលប៉ុន្មាននោះទេ។

ជាមួយគ្នានោះដែរ ឈ្មួញកណ្តាលមួយរូប បានសុំមិនបញ្ជេញឈ្មោះដែលកំពុងប្រមូលទិញក្តាមនៅកំពង់ទូកក្បែរផ្សារក្តាម បានបញ្ជាក់ឱ្យដឹងថា នៅពេលដែលប្រមូលទិញក្តាមពីប្រជានេសាទរួចហើយ គាក់យកក្តាមទាំងនោះ ទៅបែងចែកទៅតាមទំហំរបស់វា ក្នុងនោះសម្រាប់ក្តាមលេខ១ លក់បាន៦ម៉ឹនរៀលក្នុង១គឺឡូ រីឯក្តាមលេខ២ និងលេង៣ លក់បានចន្លោះពី ៣ម៉ឺនរៀល ទៅ៥ម៉ឹនរៀលក្នុង១គីឡូក្រាម៕

អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


