ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ាន ២ ទៀតទទួលវ៉ាក់សាំងការពារកូវីដឥតគិតថ្លៃពី ជប៉ុន
ប្រទេសម៉ាឡេស៊ីបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រហែល ១ លានដូស ដែលត្រូវបានផ្តល់ដោយឥតគិតថ្លៃពីប្រទេសជប៉ុន ។
វ៉ាក់សាំង AstraZeneca បានមកដល់អាកាសយានដ្ឋានមួយក្បែររដ្ឋធានីគូឡាឡាំពួកាលពីល្ងាចថ្ងៃសុក្រ ។
រដ្ឋមន្រ្តីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងច្នៃប្រឌិតម៉ាឡេស៊ីលោក Khairy Jamaluddin បាននិយាយថា “វ៉ាក់សាំងទាំងនេះ នឹងត្រូវប្រើប្រាស់យ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន ហើយវាជាសក្ខីភាពនៃទំនាក់ទំនង និងមិត្តភាពដ៏យូរអង្វែងរវាងរដ្ឋាភិបាលម៉ាឡេស៊ី និងជប៉ុន” ។
ប្រទេសម៉ាឡេស៊ីបានប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលយ៉ាងខ្លាំង ចាប់តាំងពីពាក់កណ្តាលខែឧសភា ខណៈសកម្មភាពសេដ្ឋកិច្ចត្រូវបានរឹតត្បិតយ៉ាងខ្លាំង។
បច្ចុប្បន្ន វ៉ាក់សាំងកំពុងក្លាយជាបញ្ហាបន្ទាន់នៅក្នុងប្រទេសម៉ាឡេស៊ី ។ ប្រជាជនជាង ១៦ លាននាក់ ឬប្រហែលពាក់កណ្តាលនៃប្រជាជន និយាយថា ពួកគេចង់ចាក់វ៉ាក់សាំង ខណៈរហូតមកដល់ពេលនេះ មានតែប្រជាជនជាង ៥.៧ លាននាក់ប៉ុណ្ណោះ បានទទួលការចាក់ដូសដំបូង ។
ស្របពេលជាមួយគ្នានេះ វ៉ាក់សាំងប្រហែល ១ លានដូសពីប្រទេសជប៉ុន ក៏បានទៅដល់ប្រទេសឥណ្ឌូណេស៊ី ផងដែរ ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន ក៏បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់កោះតៃវ៉ាន់ និងវៀតណាមផងដែរ ហើយត្រៀមនឹងផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមទៀត ទៅប្រទេសហ្វីលីពីន និងថៃ ជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


