ពស់ក្បាលពីរដ៏កម្រត្រូវបានប្រទះឃើញនៅរដ្ឋ Florida
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពស់ក្បាលពីរដ៏កម្រត្រូវបានប្រទះឃើញនៅរដ្ឋ Florida

Published

on

ក្រុមមន្ត្រីអភិរក្សសត្វព្រៃនៅរដ្ឋ Florida កំពុងថែរក្សាសត្វពស់ក្បាលពីរដ៏កម្រមួយក្បាលបន្ទាប់ពីក្រុមគ្រួសារមួយបានប្រទះឃើញសត្វល្មូនដ៏ចម្លែកនេះនៅឯកំពង់ផែ Palm Harbor។

យោងតាមវិទ្យាស្ថានស្រាវជ្រាវមច្ឆានិងសត្វព្រៃរបស់រដ្ឋបានឲ្យដឹងថា សត្វពស់ពពួក Southern Black Racer នេះគឺមានក្បាលពីរដែលទំនងជាលទ្ធផលនៃការបង្កើតកូនភ្លោះមិនទទួលបានជោគជ័យអំឡុងពេលអភិវឌ្ឍអំប្រ៊ីយ៉ុង។

This image has an empty alt attribute; its file name is 34719130-8868719-image-a-11_1603386452929.jpg

វិទ្យាស្ថានស្រាវជ្រាវនេះបានបង្ហោះ Facebook ថា “ពស់ក្បាលពីរនេះទំនងជាមិនអាចរស់រានមានជីវិតនៅក្នុងព្រៃបានទេព្រោះខួរក្បាលទាំងពីររបស់វាបានធ្វើការសម្រេចចិត្តខុសៗគ្នាដែលរារាំងសមត្ថភាពរបស់វាក្នុងការស៊ីចំណីចិញ្ចឹមជីវិតឬគេចផុតពីសត្វធំៗដទៃទៀត”។

ក្បាលពស់ទាំងពីរមានសមត្ថភាពបញ្ចេញអណ្តាតហើយក្បាលនីមួយៗមានប្រតិកម្មទៅនឹងចលនាប៉ុន្តែមិនមែនត្រូវគ្នារហូតទេដោយពេលខ្លះ វាឆ្លើយតបទៅនឹងរំញោចខុសគ្នា។

គួរបញ្ជាក់ថា សត្វពស់ពពួក Black Racer គឺជាពស់មិនមានពិសដែលសម្បូរនៅក្នុងរដ្ឋ Florida៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NBC News

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services