Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស​រាប់​ពាន់​នាក់​នៅឥណ្ឌា​រង​គ្រោះ​ចាក់​វ៉ាក់​សាំង​ក្លែងក្លាយ​គឺទឹកអំបិល

បានផុស

នៅ

អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់​បាន​រង​គ្រោះ​ពី​ការឆបោក​ចាក់​​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ក្លែង​ក្លាយ​នៅ​ប្រទេស​ឥណ្ឌា​ ក្នុង​នោះ​អ្នក​ពាក់​ព័ន្ធ​មាន​ទាំង​ក្រុម​វេជ្ជបណ្ឌិត និង​បុគ្គលិក​ពេទ្យ​ផង​ស្ថិត​ក្នុង​ចំណោម​អ្នក​ត្រូវ​បានចាប់​ខ្លួន​។

លោក Vishal Thakur មន្ត្រី​ជាន់​ខ្ពស់​នៅ​នាយករដ្ឋានប៉ូលិស​ក្រុង​ Mumbai បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មាន​កន្លែង​​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​​​១២​ត្រូវ​បាន​​រៀប​ចំ​ឡើង​ ឬ​នៅ​ជិត​ទី​ក្រុង Mumbai នៅ​រដ្ឋភាគ​លិច​ប្រទេស Maharashtra។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​និយាយ​ថា ៖«ពួក​គេ​​​ប្រើ​ទឹក​អំបិល​ចាក់។ គ្រប់​ទីតាំង​​ចាក់​វ៉ាក់សាំង​​ដែល​ពួក​គេ​បាន​រៀប​ចំឡើង​ គឺ​​ចាក់​​​ក្លែង​ក្លាយបែប​នេះ»។

តាម​ការ​ប៉ាន់​ស្មាន​មនុស្ស​២៥០០​នាក់​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ថែម​ទាំង​យក​ប្រាក់​ពី​ជន​រង​គ្រោះ​ដែល​សរុប​ប្រហែល​ជា​២៨០០០​ដុល្លារ​អាមេរិក។ លោក​បាន​បញ្ជាក់។

លោក​បន្ត​ថា ៖«យើង​បាន​ចាប់​ខ្លួន​ក្រុម​វេជ្ជបណ្ឌិតជា​ច្រើន​នាក់។ ពួក​គេ​បាន​កំពុង​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ដើម្បី​​​ផលិត​ប័ណ្ណ លេខ​កូដ និង​បរិក្ខា​ពេទ្យ​ជា​ដើម»។

រហូត​ដល់​ពេល​នេះ មនុស្ស​១៤​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក ការ​ប៉ុន​ប៉ងមនុស្ស​ឃាត ការ​សមគំនិត​បទ​ឧក្រិដ្ឋ និង​បទ​ចោទ​ប្រកាន់​ផ្សេង​ៗ​ទៀត។ ការ​ចាប់​ខ្លួន​មនុស្ស​ជា​ច្រើន​ទៀត​ប្រហែល​ជា​ត្រូវ​ធ្វើ​បន្ត​បន្ទាប់ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ស៊ើប​អង្កេត​អ្នក​ដែល​ពាក់​ព័ន្ធ។

ប្រទេស​ឥណ្ឌា​បាន​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​កូវីដ-១៩​រលក​ទី​២​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ចាប់​ពី​ខែ​មេសា​ដល់​ដើម​ខែ​មិថុនា​ដែល​បាន​ឆ្លង​មនុស្ស​រាប់​លាន​នាក់​ និង​ឆក​យក​ជីវិត​មនុស្ស​រាប់​ពាន់​នាក់​ទូទាំង​ប្រទេស។

បន្ទាប់​ពី​​ករណី​ឆ្លង​ឡើង​ខ្ពស់​បំផុត​នៅ​ក្នុង​ខែ​ឧសភា ករណី​ឆ្លង​ប្រចាំ​​ថ្ងៃ​បាន​ធ្លាក់​ចុះ​ជា​បណ្តើរ​ៗ ធ្វើ​ឲ្យ​ធូរ​ស្រាល​សម្ពាធលើ​ប្រព័ន្ធ​សុខាភិបាល ​និង​ឲ្យ​អាជ្ញាធរ​ចាប់​ផ្តើម​បង្កើន​កម្មវិធី​ចាក់​វ៉ាក់សាំង​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​ប្រសើរ​ឡើង​វិញ។

កាល​ពី​ខែ​មិថុនា លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi បាន​ប្រកាស​ពីកម្មវិធី​ចាក់វ៉ាក់សាំង​​ដោយ​ឥតគិត​ថ្លៃ​ដល់​ប្រជា​ជន​។ ភ្លាម​ៗ​នោះ ឥណ្ឌាបាន​ចាក់​វ៉ាក់សាំង​ជាប់​កំណត់​ត្រា​៨​លាន​ដូស​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ។

យោង​តាមទិន្នន័យ​របស់​ Johns Hopkins University បាន​បង្ហាញ​ថា រហូត​ដល់​ពេល​នេះ​ប្រជា​ជន​៦២​លាន​នាក់ ឬ​ស្មើ​៤.៥%​នៃ​ប្រជា​ជន​ទូទាំង​ប្រទេស​បាន​ចាក់​វ៉ាក់សាំង​ពេញ។

ការ​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​បាន​កើន​មាន​​ចន្លោះ​ចុង​ខែ​ឧសភា និង​ដើម​ខែ​មិថុនា។ អាជ្ញាធរ​បានចាប់​ផ្តើម​ស៊ើប​អង្កេត​ បន្ទាប់​ពី​ជន​រង​គ្រោះ​មួយ​ចំនួន​​ដែល​មាន​ការ​សង្ស័យ​ពី​ប័ណ្ណ​​បាន​រាយការណ៍​ទៅ​ប៉ូលិស។

អ្នក​ស្រុក​ម្នាក់​បាន​និយាយ​ថា ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​បាន​ធ្វើ​ឡើង​នៅ​តាម​ផ្ទះ​ ប៉ុន្តែ​«គ្មាន​នរណា​ម្នាក់​មាន​សញ្ញា​ធ្វើ​ទុក្ខ​អ្វី ឬ​បង់​ប្រាក់​ឡើយ។ នៅ​ពេល​នោះ​យើង​ឆ្ងល់​ដែរ»។

នៅ​ពេល ប៉ូលិស​ចាប់​ផ្តើម​ស៊ើប​អង្កេត ចំណាត់​ការ​ផ្លូវ​ច្បាប់​ផ្សេង​ទៀត​គឺ​ជាជម្រើស​របស់​ជន​រង​គ្រោះ។ លោក​មេធាវី​ Siddharth Chandrashekhar នៅ​ទី​ក្រុង Mumbai បាន​ដាក់​ពាក្យ​បណ្តឹង​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មិថុនាដែល​ព្រះ​រាជ​អជ្ញា​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជាង​២០០០​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ជួបការ​រាំងស្ងួតយ៉ាងណា តំបន់អូរជាំនៅតែមានប្រភពទឹកធម្មជាតិទ្រទ្រង់លើភូមិចំនួន ៤ ធ្វើកសិកម្ម

ជីវិតកម្សាន្ដ២០ នាទី មុន

ផ្ទុះការវែកញែក ក្រោយ ឯម រៀម បង្ហាញ ៣ ចំណុច គួរចៀសវាង ក្នុងពិធីអាពាហ៍ពិពាហ៍

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួងមហាផ្ទៃ បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

ព័ត៌មានជាតិ៥៥ នាទី មុន

មន្ត្រីជំនាញក្រសួងអប់រំ កំពុងចុះសិក្សាពីកង្វះខាតអគារសិក្សានៅទូទាំងប្រទេស ដើម្បីឱ្យសិស្សទទួលបានកន្លែងសិក្សាសមរម្យ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំ ប្រកាសឱ្យមន្ទីរអប់រំរាជធានី-ខេត្ត ជ្រើសរើសសិស្សពូកែ ត្រៀមចូលរួមប្រឡងទូទាំងប្រទេស នាខែឧសភា ខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម