Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមក៏ធ្ងន់ធ្ងរ! យប់មិញ  ប្រកាសរកឃើញអ្នកឆ្លងកូវីដ ច្រើនបំផុត ក្នុងកម្រិតបំបែកកំណត់ត្រាថ្មីទៀត

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥១៤ ករណីបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃនេះ កើនដល់ ១,០៨៩ ករណី។

ទីក្រុង ហូជីមិញ ដែលជាកន្លែងផ្ទុះខ្លាំង បានរកឃើញចំនួន ២៧០ ករណី បន្ទាប់មកគឺ Binh Duong (១១៤ករណី), Dong Thap (៦២ករណី), Tien Giang និង Phu Yen (១១ករណីដូចគ្នា), Khanh Hoa (១០ករណី), Dong Nai (៨ករណី), An Giang (៦ករណី), Binh Phuoc និង Ba Ria-Vung Tau (៤ករណីដូចគ្នា), Binh Dinh, Tay Ninh និង Bac Giang (៣ករណីដូចគ្នា), Quang Ngai (២ករណី), និង Bac Ninh, Nghe An និង Lam Dong (១ករណីដូចៗគ្នា)។

ករណីថ្មីចុងក្រោយបង្អស់នេះ បានធ្វើឲ្យការឆ្លងសរុបប្រចាំថ្ងៃរបស់ប្រទេសវៀតណាម កើនឡើងលើស១,០០០ករណី ជាលើកដំបូង។

ស្របពេលជាមួយគ្នានោះដែរ ក្រសួងសុខាភិបាលក៏បានប្រកាសពីការជាសះស្បើយអ្នកជំងឺចំនួន២០៣នាក់ផងដែរ ដោយនាំឲ្យអ្នកជាសរុប ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកើនដល់ ៨,០២២នាក់។

គួរបញ្ជាក់ថា កូវីដរលកចុងក្រោយបង្អស់របស់វៀតណាម ដែលបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា មានអ្នកឆ្លង ១៧,៥៤៣ នាក់ នៅក្នុង ៥៥ ខេត្តក្រុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ វៀតណាម ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត! ប្រកាសយប់មិញ រកឃើញអ្នកឆ្លងកូវីដច្រើន មិនធ្លាប់មាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម