Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម នៅតែបន្តរកឃើញករណីឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រា

បានផុស

នៅ

ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៥៩០ករណីទៀត កាលពីយប់ថ្ងៃសុក្រ ដោយធ្វើឲ្យចំនួនសរុបប្រចាំថ្ងៃ កើនឡើងដល់កម្រិតកំណត់ត្រាថ្មី ១,៦១៦ ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីសរុបនាពេលយប់ ទីក្រុងហូជីមិញមាន ៤០០ករណី, Long An ៤០ករណី, Tien Giang ៣៤ករណី, Dong Thap ៣២ករណី, Khanh Hoa ២៥ករណី, Phu Yen ២២ករណី, Hung Yen ៨ករណី, Binh Duong ៧ករណី, Can Tho ៦ករណី, Bac Ninh ៥ករណី, Hau Giang ៤ករណី, Soc Trang, Binh Phuoc និង Dak Nong ២ករណីដូចគ្នា, Nghe An និង Bac Giang ១ករណីដូចគ្នា។

ក្នុងចំណោមករណីក្នុងសហគមន៍ទាំង ១,៦១៦ករណីដែលត្រូវបានកត់ត្រាកាលពីថ្ងៃសុក្រ មាន១,២២៩ករណីនៅក្នុងទីក្រុង ហូជីមិញ ដែលនេះជាកម្រិតខ្ពស់ថ្មីមួយសម្រាប់ទីក្រុង។ អ្នកជំងឺចំនួន ៣៤ នាក់ បានជាសះស្បើយ ដែលធ្វើឲ្យចំនួនសរុបនៃការជាសះស្បើយចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុន កើនដល់ ៨,៩៨៤ នាក់។

ស្របពេលជាមួយគ្នានោះដែរ ចំនួនអ្នកស្លាប់ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង បានកើនដល់ ១១០នាក់ បន្ទាប់ពីមនុស្ស ៥ នាក់បានស្លាប់ដោយសារកូវីដ កាលពីថ្ងៃសុក្រ។

ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាការឆ្លងចំនួន ២២,៤៧៧ ករណីនិងមានអ្នកស្លាប់ ៧៥ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ធ្ងន់ធ្ងរណាស់! វៀតណាម រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុត បំបែកកំណត់ត្រាថ្មីទៀតហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម