ព័ត៌មានអន្ដរជាតិ
ជនល្បី១២០នាក់ជំរុញលោកស្រី Merkel និយាយនឹងលោក បៃដិន ដើម្បីជួយសហស្ថាបនិក WikiLeaks
មនុស្សជាង១០០នាក់ជាអ្នកនយោបាយ អ្នកកាសែត និងអ្នកសិល្បៈបានអំពាវនាវឲ្យលោកស្រីអធិការបតីអាល្លឺម៉ង់តទល់ជាមួយជាលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន កំឡុងពេលដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកខាងមុខជុំវិញការប៉ុនប៉ងធ្វើបត្យាប័នសហស្ថាបនិកវីគីលីកស៍ លោក Julia Assange ទៅអាមេរិក។
លិខិតមួយច្បាប់ចុះថ្ងៃទី១១ ខែកក្កដា និងបានចុះហត្ថលេខាដោយមនុស្ស១២០នាក់ជាអ្នកនយោបាយ អ្នកកាសែត តារាសិល្បៈ និងអ្នកផ្សេងទៀតបានជំរុញឲ្យលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ហ៊ានលើកឡើងពីសហស្ថាបនិក WikiLeaks លោក Julian Assange ដែលកំពុងជាប់ពន្ធនាគារនៅពេលលោកស្រីត្រូវជួបលោកប្រធានាធិបតី ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោនចុងខែនេះ។
ក្នុងចំណោមអ្នកអំពាវនាវទៅកាន់លោកស្រី Merkel មុនពេលអ្វីដែលនឹងក្លាយជាជំនួបចុងក្រោយជាមួយមេដឹកនាំអាមេរិកក្នុងនាមជាអធិការបតី មានដូចជាលោក Dietmar Bartsch ប្រធានគណបក្ស Die Linke; លោក Wolfgang Kubicki អនុប្រធាន Bundestag; លោក Serap Guler រដ្ឋមន្ត្រីការបរទេសសម្រាប់សមាហរណកម្មនៃ North Rhine-Westphalia និងសមាជិកសភាគួរឲ្យគោរពពីគ្រប់ផ្នែកនយោបាយ។
ហត្ថលេខីក៏មានទាំងអ្នកសារព័ត៌មាន និងមនុស្សមកពីសង្គមសិល្បៈដូចជាផលិតករភាពយន្ត និងជាអ្នកកាសែតលោក Lutz Hachmeister ជាដើម។
អ្នកនិពន្ធបានលើកឡើងថា ការធ្វើទុក្ខបុកម្នេញលើលោក Julian Assange ជាអ្នកកាសែតគឺជាការវាយប្រហារទៅលើសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ និងអះអាងថា ត្រូវតែប្រឆាំងដោយមានការប្តេជ្ញាចិត្តគ្រប់យ៉ាង។
លិខិតនេះក៏ផ្តោតសំខាន់លើសុខមាភាពរបស់សហស្ថាបនិក WikiLeaks ដោយសំអាងលើរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។ លោក Nils Melzer ដែលជាហត្ថលេខីម្នាក់ដែរនោះថា លោក Assange កំពុងបង្ហាញអាការរោគនៃការធ្វើទារុណកម្មផ្លូវចិត្ត និងត្រូវតែត្រូវបានដោះលែងលើមូលដ្ឋានទាំងនេះតែម្យ៉ាង។ យោងតាមគូដណ្តឹងរបស់លោកគឺកញ្ញា Stella Moris ថា ការជាប់ពន្ធនាគារនាំឲ្យកើតមានជំងឺបាក់ទឹកចិត្តដ៏ធ្ងន់ធ្ងរ និងអស់សង្ឃឹម។
ដោយទទួចជាមួយអធិការបតីអាល្លឺម៉ង់ ហត្ថលេខីទាំងអស់បាននិយាយថា លោកស្រី Merkel អាចជួយធានាថា លោក Julian Assange នឹងលែងបន្តនៅក្នុងទីឃុំឃាំងទៀតដែលប៉ះពាល់ដ៏អាក្រក់ដល់សុខភាពរបស់លោក។
ពួកគេលើកឡើងថា ការទទួចរបស់លោកស្រីលើបញ្ហានេះអាចផ្តល់ដំណោះស្រាយមនុស្សធម៌មួយសម្រាប់លោក Julian Assange និងជាដំណោះស្រាយរក្សាមុខមាត់ប្រធានាធិបតីអាមេរិក។
អ្នកនិពន្ធបានអំពាវនាវឲ្យលោកស្រី Merkel គូសបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីគាំទ្រសេរីភាពសារព័ត៌មានដោយលើកបញ្ហានេះទៅលោកប្រធានាធិបតីអាមេរិកដែលពួកគេអះអាងពីការទទួលខុសត្រូវចុងក្រោយសម្រាប់ការឃុំខ្លួនបន្តរបស់លោក Assange នៅចក្រភពអង់គ្លេសចំពេលដែលមានការទាមទារដើម្បីធ្វើបត្យាប័នយកលោកទៅសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា លោក Assange ត្រូវបានដាក់ពន្ធនាគារនៅ Her Majesty’s Prison Belmarsh ដែលជាកន្លែងមានសន្តិសុខអតិបរមានៅទីក្រុងឡុងដ៍តាំងពីខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីរដ្ឋាភិបាលអេក្វាទ័រផ្តល់សិទ្ធិជ្រកកោនដល់លោកឲ្យស្ថិតនៅស្ថានទូតទីក្រុងឡុងដ៍ដែលលោកត្រូវបានគេទុកនៅទីនោះរយៈពេល៧ឆ្នាំ។
រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់លោក Assange ពីបទទង្វើចារកម្មដោយចោទពីការបែកធ្លាយព័ត៌មានចំណាត់ថ្នាក់នៅឆ្នាំ២០១០។ ពេលនោះ WikiLeaks បានផ្សាយពីឯកសារពីការរំលោភបំពានពិស្តាររាប់ទាំងឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានដែលធ្វើឡើងដោយយោធាអាមេរិកនៅអាហ្វហ្គានីស្ថាន និងអ៉ីរ៉ាក់។
បច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមធ្វើបត្យាប័នយកទៅអាមេរិក ហើយលោក Assange អាចប្រឈមជាប់ពន្ធនាគារដល់ទៅ១៧៥ឆ្នាំ ប្រសិនបើរកឃើញកំហុស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១៥ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)