ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរបំផុត! វៀតណាម រកឃើញអ្នកឆ្លងកូវីដ ក្នុងកម្រិតបំបែកកំណត់ត្រាថ្មី
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ៨២៣ ករណីទៀត កាលពីយប់ថ្ងៃអង្គារ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ២,៩២៤ករណី។

ក្នុងចំណោមករណីសរុបប្រចាំថ្ងៃ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន ២,២២៩ករណី ធ្វើឲ្យករណីឆ្លងសរុបរបស់ទីក្រុងនេះ កើនដល់ ១៨,៨០២ ករណីនៅក្នុងរលកចុងក្រោយ។ នេះក៏ជាលើកដំបូងដែរ ដែលទីក្រុង ហូជីមិញ កត់ត្រាការឆ្លង លើស ២,០០០ករណីក្នុងមួយថ្ងៃ។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៣៣,៨៥៨ ករណីនៅក្នុង ៥៨ខេត្តក្រុង។

ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក ករណីឆ្លងសរុបរបស់ប្រទេសវៀតណាម មានចំនួន៣៧,៣៤៣ករណី គិតត្រឹមយប់ថ្ងៃពុធ។
ស្របពេលជាមួយគ្នានោះដែរ វៀតណាម បានប្រកាសពីអ្នកស្លាប់ចំនួន ៣នាក់ទៀត ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់១៣៥នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ជាង ២ពាន់ករណីទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ