កូវីដ-១៩
វៀតណាម បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ជាង ២ពាន់ករណីទៀត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ៨៤៩ ករណីទៀត កាលពីយប់ថ្ងៃអង្គារ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឡើងដល់ ២,២៩៦ករណី។

ក្នុងចំណោមករណីសរុបពេលយប់ ទីក្រុងហូជីមិញ ដែលជាចំណុចផ្ទុះរលកទី៤ បានកត់ត្រាការឆ្លងថ្មីចំនួន៥៤៦ករណី ធ្វើឲ្យករណីឆ្លងប្រចាំថ្ងៃរបស់ខ្លួនកើនដល់ ១,៧៩៧ករណី ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងមួយថ្ងៃ។
ចាប់តាំងពីរលកថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសាមក ប្រទេសវៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៣០,៩៣៤ ករណីនៅក្នុង ៥៨ខេត្តក្រុង។

បច្ចុប្បន្ន ទីក្រុងហូជីមិញ មានករណីឆ្លងខ្ពស់ជាងគេគឺ ១៦,៥៧៣ករណី។
ស្របពេលជាមួយគ្នានោះដែរ វៀតណាម បានប្រកាសពីអ្នកស្លាប់ចំនួន ៥នាក់ទៀត ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់១៣០នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម រកឃើញអ្នកឆ្លងកូវីដក្នុងកម្រិតបំបែកកំណត់ត្រាថ្មី មួយថ្ងៃឡើងដល់ជាង ២ពាន់ករណី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


