Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់

បានផុស

នៅ

មនុស្សចំនួន៩នាក់បានស្លាប់ និងជាង៧០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះភ្លៀង បានវាយប្រហារភាគខាងលិចប្រទេស អាល្លឺម៉ង់។

មានមនុស្សស្លាប់ចំនួន ៤ នាក់ ត្រូវបានគេរាយការណ៍នៅភាគខាងត្បូងនៃទីក្រុង Bonn ដែលជាតំបន់ផលិតស្រានៅតាមដងទន្លេ Ahr។

ទឹកទន្លេបានឡើងផុតច្រាំង ហើយបណ្តាលឲ្យផ្ទះចំនួន៦ខ្នង បាក់រលំ។ សំណង់នានានៅរដ្ឋ Rhineland-Palatinate ក៏បានដួលរលំផងដែរ កាលពីយប់មិញ។

កាសែត Bild បានដកស្រង់សម្តីប៉ូលិស ដែលនិយាយថា អ្នកស្លាប់នៅទូទាំងប្រទេសមានចំនួន ៩ នាក់និង ៧០ នាក់ទៀត កំពុងបាត់ខ្លួន។

ផ្ទះប្រមាណ ២៥ ខ្នងទៀត ក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំផងដែរ នៅទីក្រុង Schuld bei Adenau ក្នុងតំបន់ភ្នំ Eiffel។

ទូរទស្សន៍ SWR ផ្សាយថា ស្ថានភាពនៅតំបន់ជនបទ Eifelkreis Bitburg-Prum ពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ខណៈមនុស្សរាប់សិបនាក់ កំពុងជាប់នៅលើដំបូលផ្ទះ។

មនុស្សជាច្រើនត្រូវបានជម្លៀសចេញ នៅតាមតំបន់ក្នុងរង្វង់ចម្ងាយ ៥០ ម៉ែត្រនៃទន្លេ Ahr។ ក្រុមអ្នកជួយសង្គ្រោះ បានជាប់នៅតំបន់ខ្លះ ដោយសារចរន្តទឹកជំនន់ ហូរខ្លាំងពេក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ភ្លៀងធ្លាក់ខ្លាំងជន់លិចទីក្រុង ញូវយ៉ក កន្លែងខ្លះទឹក មានកម្ពស់ត្រឹមចង្កេះ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម