Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិអាមេរិកអាចទទួលបានវ៉ាក់សាំងកូវីដនៅខែក្រោយ

បានផុស

នៅ

យោងតាមប្រធានកម្មវិធីវ៉ាក់សាំងវីរុសកូរ៉ូណាសហរដ្ឋអាមេរិកបានឲ្យដឹងថា ជនជាតិអាមេរិកអាចទទួលបានវ៉ាក់សាំងភ្លាមៗនៅថ្ងៃទី១១ខែធ្នូខាងមុខនេះ។

វេជ្ជបណ្ឌិត Moncef Slaoui បានប្រាប់បណ្តាញទូរទស្សន៍អាមេរិក CNN ថា ផែនការគឺត្រូវបញ្ជូនវ៉ាក់សាំងទៅកាន់កន្លែងចាក់ថ្នាំបង្ការក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីវ៉ាក់សាំងត្រូវបានអនុម័ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយនេះបានធ្វើឡើងចំពេលមានការកើនឡើងខ្លាំងនូវករណីឆ្លងទូទាំងប្រទេស។

យោងតាមទិន្នន័យដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជាង១២លានករណីនិងការស្លាប់២៥៥,០០០នាក់។

វាគឺជាចំនួនករណីឆ្លងកូវីដខ្ពស់បំផុតនៅលើពិភពលោក។

កាលពីថ្ងៃសុក្រ ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូរបស់ខ្លួនគឺ BioNTech បានដាក់ពាក្យស្នើសុំការអនុញ្ញាតជាបន្ទាន់នៅសហរដ្ឋអាមេរិកចំពោះវ៉ាក់សាំង កូវីដ របស់ពួកគេ។

ក្នុងការធ្វើតេស្ត វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាព៩៥ភាគរយ។ ក្រុមហ៊ុន Pfizer សង្ឃឹមថា ខ្លួននឹងអាចផលិតវ៉ាក់សាំងបានរហូតដល់៥០លានដូសនៅត្រឹមដំណាច់ឆ្នាំនេះ។

គណៈកម្មាធិការប្រឹក្សាវ៉ាក់សាំងរបស់រដ្ឋបាលថ្នាំនិងចំណីអាហារ (FDA) គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃទី១០ខែធ្នូដើម្បីពិភាក្សាថាតើត្រូវអនុញ្ញាតឲ្យចាក់វ៉ាក់សាំងនេះដែរឬទេ។

លោកវេជ្ជបណ្ឌិត Slaoui បានប្រាប់ CNN ថា វ៉ាក់សាំងអាចនឹងត្រូវចាប់ផ្តើមចែកចាយនៅថ្ងៃទីពីរបន្ទាប់ពីការយល់ព្រម។

វ៉ាក់សាំងនេះត្រូវបានកំណត់ថានឹងចែកចាយដោយផ្អែកលើចំនួនប្រជាជនរបស់រដ្ឋនីមួយៗ។ លោក Slaoui បាននិយាយថា រដ្ឋនីមួយៗនឹងទទួលខុសត្រូវក្នុងការសម្រេចចិត្តថាតើអ្នកណាដែលត្រូវចាក់វ៉ាក់សាំងមុនគេប៉ុន្តែត្រូវផ្តល់អាទិភាពដល់អ្នកដែលមានហានិភ័យខ្ពស់បំផុតដូចជាបុគ្គលិកសុខាភិបាលនិងមនុស្សចាស់ជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អង់គ្លេសប្រកាសដំណឹងល្អអំពីវ៉ាក់សាំងកូវីដ

ចុចអាន៖ វ៉ាក់សាំងកូវីដផលិតនៅវៀតណាមត្រៀមធ្វើតេស្តលើមនុស្សវ័យចំណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម