ព័ត៌មានអន្ដរជាតិ
ថ្ងៃសេរីភាពទី១ ពលរដ្ឋអង់គ្លេសសប្បាយពេញទំហឹងតែម្តង
ពលរដ្ឋអង់គ្លេសទូទាំងប្រទេសបានអបអរទិវាសេរីភាពទី១របស់ខ្លួនកាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីបំរាមកូវីដ-១៩សំខាន់ៗទាំងអស់ត្រូវបានបញ្ចប់។

ប្រជាជនយ៉ាងច្រើនកុះករ ជាពិសេសយុវវ័យតែម្តងដើរកម្សាន្តស្ទើរគ្រប់ទីកន្លែងមានដូចជាផ្សារ ទីតាំងកម្សាន្ត ក្លឹបរាត្រីជាដើមបានជួបជុំ ជប់លៀងដល់យប់ជ្រៅ។ ចំណែកសាលការប្រគំតន្ត្រី Royal Albert Hall បានបើកផ្ទុកមនុស្សចូលទស្សនាពេញជាលើកដំបូងគិតចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

នៅក្នុងអ្វីដែលគេហៅថា ទិវាសេរីភាព រដ្ឋាភិបាលបានបញ្ចប់បំរាមសំខាន់ៗទាំងអស់ដែលត្រូវបានដាក់ចេញតាំងពីកូវីដ-១៩ចាប់ផ្តើមរាលដាលឡើង។ រយៈពេលជាង៤ខែ បន្ទាប់ពីផែនការរបស់រដ្ឋាភិបាលបានដាក់ចេញ លោកនាយករដ្ឋមន្ត្រី Boris Johnson បានបញ្ជាក់ថា ទីបំផុត ប្រទេសជាតិឈានដល់ទីបញ្ចប់នៃបំរាមដើម្បីមានសេរីភាពនៅថ្ងៃទី១៩ ខែកក្កដា។

ការបញ្ចប់បំរាមនេះមានន័យថា គោលការណ៍ច្បាប់ដែលតម្រូវឲ្យពាក់ម៉ាស់ និងគម្លាតសង្គម ឬក៏ការជួបជុំមនុស្សតិច ច្រើនក្តីលែងមានទៀតហើយ។

ជាលទ្ធផល ពលរដ្ឋត្រូវបានផ្តល់ភ្លើងខៀវដែលទន្ទឹងរង់ចាំយូរដើម្បីជួបជុំ ជប់លៀង រៀបចំពិធីសប្បាយៗទូទាំងប្រទេសទាំងក្នុង និងក្រៅផ្ទះបានមកដល់ដើម្បីអបអរទិវាសេរីភាព បន្ទាប់ពីបំរាមរឹតត្បិតត្រូវបានប្រើពេល១៦ខែ។

អ្នកដើរលេងកម្សាន្តភាគច្រើនត្រូវបានគេមើលឃើញថា លែងពាក់ម៉ាស់ការពារ។ ជាពិសេសទៀតនោះ ពួកគេមិនចាំបាច់បង្ហាញពីប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ឬឯកសារធ្វើតេស្តអវិជ្ជមានទេ។

ទីតាំងកម្សាន្តជាច្រើនមានដូចជា Fabric, E1, Ministry of Sound និង Egg ជាដើមនៅទីក្រុងឡុងដ៍ ក្លឹបកម្សាន្ត Pryzm in Brighton, Powerhouse Night Club នៅទីក្រុង Newcastle និងកន្លែងផ្សេងៗទៀតបើកអស់ហើយ៕



ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


