ព័ត៌មានអន្ដរជាតិ
Undertaker ប្រកាសចូលនិវត្តន៍ពី WWE
អ្នកកីឡាកាសជើងចាស់ Undertaker បាននិយាយពាក្យលាដល់អ្នកគាំទ្រ WWE ក្នុងកម្មវិធី Survivor Series។ គាត់បានសម្រេចចូលនិវត្តន៍ ពោលគឺរយៈពេល៣០ឆ្នាំបន្ទាប់ពីគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍នេះ។
ស្តេចខ្មោចដែលមានឈ្មោះពិត Mark Calaway អាយុ៥៥ឆ្នាំមកពីទីក្រុង Houston នៃរដ្ឋ Texas បានផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រ WWE អស់រយៈពេល៣ទសវត្សរ៍មកហើយ។


ក្នុងអាជីព គាត់បានឈ្នះខ្សែក្រវ៉ាត់ពិភពលោក WWE ចំនួន៧ដងនិងបានប្រកួតឈ្នះ២១ដងជាប់ៗគ្នាក្នុងកម្មវិធី WrestleMania ដែលគ្មានអ្នកកីឡាកាសណាម្នាក់ធ្វើបាន។
ប៉ុន្តែលើសពីនេះទៅទៀត គាត់បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកគោរពជាមួយនឹងការប្រកួតដ៏ជក់ចិត្តនិងជាតួអង្គដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រកីឡាកាស។


គាត់បាននិយាយពាក្យលានៅមជ្ឈមណ្ឌល Amway ក្នុងទីក្រុង Orlando រដ្ឋ Florida បន្ទាប់ពីការប្រកួតបានបញ្ចប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២២ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា