កីឡា
មកស្គាល់ CEO របស់ WWE ជាសង្វៀនប្រកួតកីឡាកាសជើងចាស់ ល្បីលើពិភពលោក
កាលពីជំនាន់មុន អ្នកណាមិនស្គាល់ក្រុមកីឡាកាស ដែលតែងតែឡើងលើសង្វៀនប្រកួតនៅ WWE Smackdown ហើយពួកគេទាំងនោះ សុទ្ធសឹងជាជើងខ្លាំងរបស់ពិភពលោក។
យ៉ាងណាមិញ ក្នុងពេលដែលអ្នកខ្លះស្គាល់កីឡាកាសជាច្រើន ក្នុងនោះយើងក៏អត់បានដឹងពីប្រវត្តិរបស់ CEO ដែលគ្រប់គ្រងនៅទីនោះផងដែរ។ តើលោកមានប្រភពមកពីណា? ហើយជានរណា ពីមុនមក?
ខ្សែជីវិតរបស់ដំបូង
កើតនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៤៥ នៅរដ្ឋ Connecticut សហរដ្ឋអាមេរិក គិតមកទល់ពេលនេះ Vincent Kennedy McMahon មានមានអាយុ ៧៧ ឆ្នាំ និងជាជនជាតិអាមេរិក។
បច្ចុប្បន្នគាត់គឺជានាយកប្រតិបត្តិ និងជាប្រធានផ្នែកផ្សព្វផ្សាយកីឡាកាសដ៏ធំបំផុតរបស់ពិភពលោក គឺ WWE Smackdown ដែលមនុស្សគ្រប់គ្នាស្គាស់ច្បាស់នេះឯង។ McMahon ក៏ជាអ្នកផ្សព្វផ្សាយកីឡាកាសជំនាន់ទី ៣ ដែលដើរតាមជីតារបស់លោកគឺ Jess និងឪពុក Vincent ។
អាជីពដំបូងរបស់ Vince McMahon
Vince McMahon បានចាប់ផ្ដើមអាជីពរបស់លោក ដោយផ្ដើមដំបូងជាអ្នកអត្ថាធិប្បាយសម្រាប់ការផ្សព្វផ្សាយ WWWF របស់ឪពុកលោក ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។ គាត់បានទិញការផ្សព្វផ្សាយនៅឆ្នាំ ១៩៨២ ហើយសម្រេចបាននូវភាពផ្តាច់មុខ នៅក្នុងឧស្សាហកម្មនេះ។ មិនយូរប៉ុន្មានគំនិតនៃ Wrestlemania ដែលថ្ងៃនេះ ជាព្រឹត្តិការណ៍កីឡា-កម្សាន្តដ៏ធំបំផុតប្រចាំឆ្នាំត្រូវបានណែនាំ។
យុទ្ធសាស្ត្ររបស់ McMahon ភាគច្រើន គឺដើម្បីទិញដៃគូប្រកួតប្រជែងរបស់លោក។ ក្នុងឆ្នាំ ២០០១ WWE បានទិញដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកគេ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ កីឡាកាសជើងឯកពិភពលោក (WCW) ហើយថែមទាំងបានទិញទ្រព្យសម្បត្តិមួយចំនួន នៃការប្រកួតកីឡាកាសជើងឯកខ្លាំងបំផុត (ECW) ។
ចាប់តាំងពីឆ្នាំ ២០១៤ McMahon បាននិងកំពុងពង្រីកប្រតិបត្តិការ WWE ។ គាត់បានបើកដំណើរការ WWE Network ដែលជាសេវាកម្មស្ទ្រីម OTT ។ មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ WWE ជាច្រើនផ្សេងទៀតផងដែរ នៅក្នុងខ្សែភាពយន្ត តន្ត្រី និងសូម្បីតែសាលាកីឡាកាសអាជីព។ បន្ថែមពីលើអ្វីៗទាំងអស់នេះ McMahon ក៏ជាកំពូលកីឡាកាសអាជីពម្នាក់ដែរ ហើយបន្តបង្ហាញខ្លួន ជាតួអង្គអាជ្ញាកណ្ដាល នៅលើកញ្ចក់អេក្រង់ទូរទស្សន៍។
ទ្រព្យសម្បត្តិសុទ្ធដែលមានបច្ចុប្បន្ននេះ
ទ្រព្យសម្បត្តិសុទ្ធរបស់លោក គិតត្រឹមឆ្នាំ ២០២២ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ២. ១ ពាន់លានដុល្លារ។ គាត់រកបាន ៥.៦ លានដុល្លារ ជានាយកប្រតិបត្តិ និងជាប្រធាន WWE ។
ជីវិតផ្ទាល់ខ្លួនរបស់ Vince McMahon
Vince McMahon បានរៀបការជាមួយនាង Linda McMahon នៅពេលគាត់មានអាយុ ២០ ឆ្នាំ នាឆ្នាំ ១៩៦៦ ។ ប្តីប្រពន្ធនេះ មានកូនពីរនាក់គឺ Shane និង Stephanie McMahon និងចៅ ៦ នាក់។
យ៉ាងណាមិញ គិតមកទល់ពេលនេះ កីឡាកាសជើងចាស់គឺ Triple H គឹជាកូនប្រសាប្រុសរបស់ Vince McMahonដោយ Triple H បានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រី Vince McMahon គឺនាង Stephanie McMahon ។
បច្ចុប្បន្ននេះ Vince McMahon នៅតែជាអ្នកគ្រប់គ្រងធំក្នុងសង្វៀន WWE Smackdown ដដែល៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ
ចុចអាន៖ស្គាល់ឬនៅ នេះមុខមាត់ពិតរបស់អ្នកកីឡាកាសមាឌល្អិត Rey Mysterio
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


