កីឡា
អតីតអ្នកកីឡាកាសប្រចាំ WWE ម្នាក់ ទទួលមរណភាព ក្នុងអាយុ ៦៣ ឆ្នាំ
ជាដំណឹងដ៏ក្រៀមក្រំមួយ ខណៈអតីតកីឡាកាសជើងចាស់ដ៏ល្បីល្បាញ ប្រចាំស្ថាប័ន WWE បានទទួលមរណភាព ក្នុងអាយុ ៦៣ ឆ្នាំ កាលពីថ្ងៃចន្ទទី ១៤ ម្សិលមិញ។

យោងតាមស្ថាប័ន WWE បានរាយការណ៍ថា Scott Hall បានទទួលការវះកាត់ត្រគាកនៅមន្ទីរពេទ្យក្នុងរដ្ឋ Georgia កាលពីសប្ដាហ៍មុន មុននឹងមានជំងឺគាំងបេះដូងនៅថ្ងៃទី១២ មីនា ក្រុមគ្រូពេទ្យបានព្យាយាមជួយសង្គ្រោះជីវិតគាត់ ។ ប៉ុន្តែនៅទីបញ្ចប់ គាត់មិនអាចទ្រាំទ្រនឹងសភាពជំងឺ ដែលកំពុងបុកខ្លាំងក្នុងរាងកាយបាន។


អតីតសមាគមកីឡាកាស បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “WWE សោកស្ដាយចំពោះឧប្បត្តិហេតុនេះ សម្រាប់ការបាត់បង់កីឡាករជើងចាស់ពីរសម័យកាល Scott Hall ហើយក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ មិត្តភ័ក្ដិ និងអ្នកគាំទ្ររបស់គាត់”។

លោក Scott Oliver Hall ដែលត្រូវបានគេស្គាល់នៅក្នុងពិភពកីឡាកាសថា ជា Racer Ramon និង Scott Hall គឺជាកំពូលកីឡាកាស ជនជាតិអាមេរិក។


កីឡាកាសរូបនេះ ត្រូវបានគេស្គាល់ជុំវិញពិភពលោក ជាមួយនឹងតួនាទីរបស់លោក ក្នុងការវាយគូប្រកួតឲ្យដេកដួលយ៉ាងសាហាវ និងបានដណ្ដើមយកខ្សែក្រវាត់ជើងឯកជាច្រើន ទាំងក្នុងពានរង្វាន់ WWE និង WCW ហើយត្រូវបានបញ្ចូលទៅក្នុង WWE Hall of Fame ក្នុងឆ្នាំ ២០១៤ និង nWo ក្នុងឆ្នាំ ២០២០៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលកីឡាកាសល្បីៗជំនាន់មុន អ្នកទស្សនាមិនចេះជិនណាយ មកទល់ពេលនេះ
ចុចអាន៖ការពិត ៤ យ៉ាង អ្នកគាំទ្រកីឡាកាស មិនបានដឹងពីម្ចាស់ WWE លោក Vince McMahon ឡើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត