ព័ត៌មានអន្ដរជាតិ
មុនមរណៈភាព លោក Rey Mysterio Sr. បានបណ្តុះសាច់ញាតិជំនាន់ក្រោយឲ្យបន្តមរតកល្បីល្បាញ
តារាកីឡាកាសដ៏ល្បីល្បាញ Rey Misterio Sr. ដែលមានឈ្មោះពិតថា Miguel Ángel López Días នៅលើសង្វៀន WWE និងសង្វៀនសំដែងប្រដាល់ជាច្រើនទៀត បានទទួលមរណៈភាពក្នុងរយៈពេលដ៏ខ្លីបង្កឲ្យមានការភ្ញាក់ផ្អើលនិងសោកស្តាយក្នុងចំណោមអ្នកក្នុងភពកីឡាកម្សាន្ត និងអ្នកនិយមតាមដានទស្សនាកីឡាបែបសិល្បៈនេះ។
មរណៈភាពរបស់តារាដ៏ល្បីល្បាញនេះ បង្កើតជាសំណួរថាតើតារាកីឡាកម្សាន្តរូបនេះបានបណ្តុះបណ្តាលអ្នកបន្តវេនដែរឬទេ ដើម្បីបន្តមរតកភាពល្បីល្បាញរបស់លោក។
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស ក្នុងពេលមានជីវិតនៅឡើយ លោក Rey Misterio Sr. បានបណ្ដុះបណ្ដាលកូនប្រុសនិងក្មួយប្រុសមួយចំនួន មានដូចជា Dominik Mysterio អាយុ២៧ឆ្នាំឲ្យក្លាយជាអ្នកកីឡាបែបកម្សន្ត និងបានក្លាយជាជើងឯក NXT North America Champion ពីរសម័យកាលរហូតដល់ពេលនេះ។
ក្រៅពីការបង្ហាត់កូនប្រុស និងក្មួយប្រុស Rey Misterio Sr. ក៏បានបង្វឹកអ្នកចំបាប់អន្តរជាតិល្បីៗមួយចំនួនទៀតដូចជា Halloween និង Hayabusa ផងដែរ។
យោងតាមសារព័ត៌មានអន្តរជាតិជាច្រើនបានចុះផ្សាយថា កីឡាកាសជើងចាស់ម៉ិកស៊ិកដ៏ល្បីល្បាញ Rey Misterio Sr. បានទទួលមរណភាពហើយក្នុងអាយុ៦៦ឆ្នាំ។
គួរបញ្ជាក់ថា លោក Rey Misterio Sr. បានបង្ហាញខ្លួនជាលើកដំបូងក្នុងវិស័យកីឡាកាសនៅខែមករាឆ្នាំ១៩៧៦ នៅលើកម្មវិធីមួយដែលមានឈ្មោះថា «Day of the Kings»។ ចាប់តាំងពីពេលនោះមកគាត់បានបន្តអាជីពកីឡានេះជាមួយនឹងស្ថាប័ន Lucha Libre AAA Worldwide, Pro Wrestling Revolution និងសមាគមកីឡាកាសពិភពលោក។ គាត់ក៏បានឈ្នះពានជាច្រើននៅរួមទាំង IWC World Middleweight Championship រហូតដល់ពីរដងផងដែរ។
លោក គឺជាផ្នែកមួយនៃគ្រួសារដ៏ធំនៅក្នុងកីឡាកាសកម្សាន្ត ក៏ដូចជាអ្នកហ្វឹកហាត់ក្មួយប្រុសរបស់គាត់។ លោក Rey Misterio Jr. ដែលជាតារាកីឡាឆ្នើមនៅលើសង្វៀនសំដែង WWE លើវិស័យកីឡាកាសនេះ។
តើ Rey Misterio Sr. ស្លាប់ដោយសារអ្វី?
មូលហេតុនៃការស្លាប់របស់ Rey Misterio Sr. មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែដំណឹងនេះកើតឡើងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីបងប្រុសរបស់លោក ឈ្មោះ Robert Gutierrez បានទទួលមរណភាពក្នុងអាយុ ៧៦ឆ្នាំ។
ការប្រកាសនេះបានធ្វើឡើងតាមរយៈការបង្ហោះតាមហ្វេសប៊ុករបស់កូនប្រុសរបស់គាត់ ឈ្មោះ El Hijo De Rey Misterio Lopez។ ការស្លាប់របស់គាត់ក៏ត្រូវបានទទួលស្គាល់ដោយ Lucha Libre AAA Worldwide ដែលបានបង្ហោះសេចក្តីថ្លែងការណ៍នៅលើ Instagram ជាភាសាអេស្ប៉ាញថា «ក្រុមគ្រួសារ Lucha Libre AAA Worldwide ចូលរួមនៅក្នុងសាមគ្គីភាពសម្រាប់ការស្លាប់ដ៏គួរឲ្យសោកស្ដាយរបស់ Miguel Ángel López Días ដែលត្រូវបានគេស្គាល់ថា Rey Misterio Sr. ដោយយើងសូមចូលរួមរំលែកទុក្ខដ៏ស្មោះស្ម័គ្របំផុតទៅកាន់ក្រុមគ្រួសាររបស់គាត់ និងសូមអធិស្ឋានឲ្យលោកបានទៅកាន់ឋានសួគ៌»៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់