ព័ត៌មានអន្ដរជាតិ
ថៃ មានអ្នកស្លាប់ច្រើនពេក បូជាសពដល់បាក់ ប៉ាឆា
ព្រោះតែរងសម្ពាធ ពីការបូជាសពអ្នកស្លាប់ដោយសារកូវីដ ច្រើនពេក កាលពីពេលថ្មីៗនេះ ប៉ាឆាក្នុងវត្តមួយនៅទីក្រុងបាងកក បានឈានដល់កម្រិតទប់ទល់លែងឈ្នះ ដល់ថ្នាក់បាក់ផ្នែកខ្លះ។

រូបថតនៃប៉ាឆានៅក្នុងវត្ត Bang Nam Chon នៃតំបន់ Thonburi ត្រូវបានចែកចាយ តាមអ៊ីនធើណិត នៅថ្ងៃសុក្រនេះ ដោយទីប្រឹក្សាអភិបាលក្រុងបាងកកលោក Jirasek Wattanamongkol។
រូបថតនេះបានបង្ហាញពីការប្រេះយ៉ាងធំ នៅក្នុងប៉ាឆា ហើយបំពង់បង្ហុយផ្សែង ត្រូវបាក់។

អស់រយៈពេល ២៥ ឆ្នាំមកហើយ ប៉ាឆានេះ បានបូជាសពជាមធ្យម ៣ នាក់ជារៀងរាល់ថ្ងៃ មិនដូចបច្ចុប្បន្ននេះទេ ទើបធ្វើឲ្យវាទប់ទល់លែងឈ្នះ ហើយក៏បាក់តែម្តង។
វត្តនេះបានប៉ាន់ប្រមាណថា ខ្លួនត្រូវការថវិកាជាង ៥ លានបាត ដើម្បីសាងសង់ប៉ាឆាថ្មីចំនួន ២ ដោយមួយ ទុកជាប៉ាឆាបណ្តោះអាសន្នសម្រាប់អំឡុងពេលកូវីដ និងមួយទៀត ទុកជាប៉ាឆាបូជាសពជាអចិន្រ្តៃយ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Nation
ចុចអាន៖ ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?