កូវីដ-១៩
ថៃ ដល់ដំណាក់កាលបែងចែកអុកស៊ីសែន រើសអ្នកជំងឺកូវីដណាត្រូវព្យាបាល និងទុកឲ្យស្លាប់
ខណៈនេះករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ នៅប្រទេសថៃ កាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ដោយកំពុងធ្វើឲ្យស្ថានភាពប្រទេសនេះដើរហួសបន្ទាត់ក្រហមទៅហើយ ។

ទន្ទឹមនោះ ថៃ បានចេញច្បាប់សម្រចឲ្យក្រុមគ្រូពេទ្យជាតុលាវិនិច្ឆ័យអ្នកជំងឺកូវីដណាត្រូវព្យាបាល ឬមិនអាចបន្តព្យាបាលបាន ដោយសារតែកង្វះក្រុមគ្រូពេទ្យ ឧបករណ៍សម្ភារៈ ក៏ដូចជាគ្រែពេទ្យសម្រាប់ព្យាបាលជាដើម ។
ស្របពេលជាមួយគ្នានេះ មន្ទីរពេទ្យសាកលវិទ្យាល័យ Thammasat បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ពាក់ព័ន្ធនឹងការពិចារណាដកអុកស៊ីសែនសម្រាប់អ្នកជំងឺកូវីដណាដែលគ្មានលទ្ធភាពរស់នៅបន្តផងដែរ ។

ក្នុងសេចក្ដីប្រកាសនោះបានឲ្យដឹងថា មន្ទីរពេទ្យនឹងធ្វើការជ្រើសរើសអ្នកដែលត្រូវរស់នៅបន្ត និងអ្នកដែលត្រូវស្លាប់ដោយមិនចាំបាច់ចំណាយឧបករណ៍សម្ភារៈ ឬគ្រូពេទ្យទៅព្យាបាលឡើយ ។
សេចក្ដីប្រកាសនោះបានសង្កត់ធ្ងន់លើអ្នកដែលមានជំងឺប្រចាំកាយរ៉ាំរ៉ៃធ្ងន់ធ្ងរ និងមនុស្សចាស់អាយុចាប់ពី ៧៥ ឆ្នាំឡើងទៅដែលឆ្លងកូវីដ នឹងមិនត្រូវព្យាបាលនោះទេ ពោលគឺទុកឲ្យស្លាប់តែម្ដង ខណៈអ្នកជំងឺកូវីដណាដែលស្រាល ឬទោះមិនទាន់ជាស្រួលបួលក៏ដោយ ក៏ត្រូវចាកចេញពីមន្ទីរពេទ្យក្នុងពេល ២៤ ម៉ោង ៕

សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Newsdirectory3
ចុចអាន ៖ ស្ថានភាពកាន់តែអាក្រក់! ថៃ ដល់ថ្នាក់មានអ្នកស្លាប់តាមដងផ្លូវដោយសារ កូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


