ព័ត៌មានអន្ដរជាតិ
ប្រជាជនចិន រាប់ម៉ឺននាក់ ជម្លៀសចេញពីទឹកជំនន់ ខណៈព្យុះទីហ្វុងមួយទៀត ជិតមកដល់
អ្នកភូមិត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព កាលពីថ្ងៃសុក្រ ខណៈទឹកជំនន់បានជន់លិចតំបន់ភាគកណ្តាលប្រទេសចិន ហើយបានសម្លាប់មនុស្សយ៉ាងតិច ៣៣ នាក់ ខណៈព្យុះទីហ្វុងបានគំរាម នាំមកនូវទុក្ខវេទនាបន្ថែមទៀត នៅពេលវាឆ្ពោះទៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសនេះ។
មនុស្សរាប់លាននាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងខេត្ត Henan ធ្វើឲ្យមនុស្សជាប់គាំងជាច្រើនថ្ងៃដោយគ្មានអាហារឬទឹកស្អាត ផ្លូវថ្នល់ត្រូវរងការខូចខាត ហើយកប់តំបន់ទាំងមូលនៅក្នុងភក់ក្រាស់។

នៅក្នុងទីក្រុង Zhengzhou ដែលរងការវាយប្រហារខ្លាំងជាងគេ, កាលពីថ្ងៃសុក្រ ក្រុមអ្នកពន្លត់អគ្គិភ័យ បានបន្តបូមទឹកភក់ចេញពីផ្លូវក្រោមដី ដែលជាទីមានមនុស្សរាប់សិបនាក់បានលង់ទឹកស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃ។
ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បានជន់លិចភាគខាងជើងទៅដល់តំបន់ Xinxiang និងតំបន់ជុំវិញនោះ។ ដីស្រែចម្ការដ៏ធំល្វឹងល្វើយនិងទីប្រជុំជន ត្រូវបានកាត់ផ្តាច់ នៅពេលទឹកទន្លេឡើងផុតច្រាំង។

ទូរទស្សន៍រដ្ឋ CCTV បានផ្សាយថា “បច្ចុប្បន្ន ប្រជាជនជិត ៩,០០០ នាក់ ត្រូវបានផ្ទេរជម្លៀសដោយសុវត្ថិភាព ហើយអាជ្ញាធរកំពុងជម្លៀសប្រជាជនចំនួន ១៩,០០០ នាក់ទៀត ដែលនៅសេសសល់”។
ស្របពេលជាមួយគ្នានោះដែរ ភ្នាក់ងារឧតុនិយម កំពុងឃ្លាំមើលការវិវត្តរបស់ព្យុះទីហ្វុង In Fa ដែលបានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងរួចទៅហើយ នៅកោះតៃវ៉ាន់និងឆ្នេរសមុទ្រខាងកើត ប្រទេសចិន ហើយត្រូវបានគេរំពឹងថា នឹងធ្វើឲ្យមានការបាក់ដី ចាប់ពីថ្ងៃអាទិត្យទៅ នៅក្នុងតំបន់មួយដែលមានប្រជាជនរាប់សិបលាននាក់។

មជ្ឈមណ្ឌលឧតុនិយមជាតិបាននិយាយថា “នៅពេលមកដល់ ព្យុះ In Fa អាចនឹងវាយប្រហារភាគខាងកើតប្រទេសចិន ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង”។
សេចក្តីរាយការណ៍បានបន្ថែមទៀតថា នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ តំបន់ឆ្នេរ គួរតែត្រៀមខ្លួនការពារប្រឆាំងនឹងផលប៉ះពាល់រួមនៃខ្យល់បក់ ភ្លៀងធ្លាក់និងជំនោរ ហើយសាធារណជនត្រូវបានគេព្រមានឲ្យត្រៀមខ្លួន ទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុដ៏អាក្រក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ភ្លៀង ធ្លាក់ អាក្រក់ បំផុត ជាប់ កំណត់ ត្រា វាយ ប្រហារ ចិន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


