អ្នក​ជំនាញ​ UN​ ជំរុញ​យូណេស្កូ​មិន​ត្រូវ​ដាក់​ឧទ្យាន​ជាតិ​ថៃ​មួយជា​បេតិកភណ្ឌពិភពលោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនាញ​ UN​ ជំរុញ​យូណេស្កូ​មិន​ត្រូវ​ដាក់​ឧទ្យាន​ជាតិ​ថៃ​មួយជា​បេតិកភណ្ឌពិភពលោក

បានផុស

នៅ

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រ​ជា​ជាតិ​ (UN) បាន​ជំរុញ​ឲ្យ​អង្គការ​យូណេស្កូ (UNESCO) មិនត្រូវដាក់​បញ្ចូល​ឧទ្យាន​ជាតិ​របស់​ប្រទេស​ថៃ​​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ឡើយដោយ​អះ​អាង​ថា ​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ត្រូវ​បាន​ចាប់​ខ្លួន និង​បណ្តេញ​ចេញ​ពី​ដី​ប្រពៃណី​របស់​ពួក​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​ UN និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ៖«នេះ​ជា​ករណី​កំណត់​មុន​​ដ៏​សំខាន់ និង​​អាច​មាន​ឥទ្ធិពល​លើ​គោល​នយោបាយពី​របៀប​​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​​ដែល​ត្រូវ​បាន​គោរព​នៅ​ទូទាំង​តំបន់​អាស៊ី​ដែល​ត្រូវ​ការពារ»។

ពួក​គេ​និយាយ​ថា ៖«ជន​ជាតិ​ដើម​ Karen នៅ​ក្នុង​ឧទ្យាន​ជាតិ​​នៅ​បន្ត​ត្រូវ​បានបណ្តេញ​ចេញ​ដោយ​បង្ខំ ហើយ​ផ្ទះ​សម្បែង​របស់​ពួក​គេ​ត្រូវ​បាន​ដុតបំផ្លាញ»។

តំបន់​ឧទ្យាន Kaeng Kracha

ការ​អំពាវ​នាវ​របស់​អ្នក​ជំនាញ​ឯករាជ្យ​បាន​​ធ្វើ​ឡើង​មុន​ពេល​គណៈកម្មាធិការយូណេស្កូ​ត្រូវ​ពិនិត្យ​មើល​នា​ថ្ងៃ​ចន្ទ​ខាង​មុខ​នេះ​ ខណៈ​រដ្ឋាភិបាលថៃ​កំពុង​ប្រឹង​ប្រែង​ដាក់ឧទ្យាន​ជាតិ Kaeng Krachan ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ជា​លើក​ទី​៣​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​មក។

យោង​តាម​សំណើ​រួម​របស់​ពួក​គេ​ដែល​មិន​សំ​ដៅ​ទៅ​លើ​សហគមន៍​ជន​ជាតិ​​ដើម​ Karen កំពុង​រស់​នៅ​ក្នុង​ឧទ្យាន​ដ៏​ធំ​ក្បែរ​ព្រំដែន​មីយ៉ាន់ម៉ា បង្ហាញ​ថា ​ប្រទេស​ចិន និង​រុស្ស៊ី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុង​គាំទ្រ​ថៃ។

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​ជំនាញ UN បញ្ជាក់​ថា ជន​ជាតិ​ដើម​ភាគ​តិច Karen ជាង​៨០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​នេះ ក្នុង​នោះ​មាន​២៨​នាក់​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​រំលោភ​លើ​ដី​របស់​ពួក​គេ​នៅ​ក្នុង​ឧទ្យាន រាប់​ទាំង​កុមារ​ម្នាក់​ផង។

សេចក្តី​ថ្លែង​ការណ៍​បន្ថែម​ថា មិន​មាន​ការ​ពិគ្រោះ​យោបល់​ដោយ​ស្មោះ​ត្រង់​ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ដើម Karen ចូល​រួម​ក្នុង​ដំណើរ​ការ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌពិភព​លោក​ឡើយ។

សហភាព​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស​ធម្ម​ជាតិ​បាន​និយាយ​ថា UNESCO គួរ​តែ​បញ្ឈប់​ការ​ដាក់​ឈ្មោះ​ឧទ្យាន​នេះ​​សម្រាប់​ជា​សម្បត្តិ​​បេតិកភណ្ឌ​ពិភព​លោកទៅ។ ​ក្រុ​ម​ដែល​​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​បាន​និយាយ​ថា រដ្ឋាភិបាល​ថៃ​គួរ​តែ​បង្ហាញ​ពី​​​ការ​គាំទ្រ​ចំពោះ​​ផែន​ការ​ពី​ជនជាតិ​ដើម​ភាគ​តិច​ដែល​រង​ផល​ប៉ះ​ពាល់​ទាំង​អស់​ដោយ​ផ្តល់​សន្តិសុខ​ដល់​សិទ្ធិកាន់កាប់ដីធ្លី និង​ជីវភាពរស់​នៅ​របស់​ពួក​គេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣៥ នាទី មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ២ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ២ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services