Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយដ៏គ្រោះថ្នាក់ របស់ខ្លួន

បានផុស

នៅ

ប្រទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងប៉េកាំង ដោយបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលកំពុងមានភាពតានតឹង។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Xie Feng

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Xie Feng និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បានជួបពិភាក្សាគ្នាកាលពីថ្ងៃចន្ទ នៅទីក្រុង Tianjin ក្បែរទីក្រុងប៉េកាំង។

យោងតាមក្រសួងការបរទេសចិន លោក Xie បាននិយាយថា បច្ចុប្បន្ន ទំនាក់ទំនងប្រទេសទាំងពីរ កំពុងស្ថិតក្នុងភាពជាប់គាំង ហើយប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ លោកក៏បាននិយាយផងដែរថា រឿងធំបំផុត គឺដោយសារតែជនជាតិអាមេរិកមួយចំនួន យល់ឃើញថា ប្រ ទេសចិនគឺជាសត្រូវ។ លោកបានបន្ថែមទៀតថា ប្រទេសរបស់លោក បានទទូចឲ្យ សហរដ្ឋអាមេរិកផ្លាស់ប្តូរ ផ្នត់គំនិតដែលមានការភាន់ច្រឡំនិងគោលនយោបាយដ៏គ្រោះថ្នាក់។

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman

ទោះបីជាយ៉ាងណាក៏ដោយ ការឆ្លើយតបរបស់អាមេរិក នៅមិនទាន់ត្រូវបានគេដឹង នៅឡើយទេ។ កាលពីយប់ថ្ងៃអាទិត្យ លោកស្រី Sherman បានបង្ហោះ Twitter ថា រដ្ឋបាលអាមេរិកកំពុងជំរុញឲ្យមានការប្រព្រឹត្តស្មើភាព សម្រាប់ក្រុមហ៊ុនអាមេរិកនៅប្រទេសចិន។ លោកស្រី ត្រូវបានគេជឿថា ប្រកាន់ជំហរតឹងរ៉ឹងលើបញ្ហានានាដូចជាសមុទ្រចិនខាងត្បូងនិងសិទ្ធិមនុស្សជាដើម។

គួរបញ្ជាក់ថា លោកស្រី Sherman គឺជាមន្រ្តីជាន់ខ្ពស់ដំបូងគេបង្អស់ ដែលធ្វើទស្សនកិច្ចនៅប្រទេសចិន ចាប់តាំងពីលោកប្រធានាធិបតី Joe Biden ចូលកាន់តំណែង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ចិន ព្រមានអាមេរិក “កុំលេងជាមួយភ្លើង” ហើយឈប់បង្ករឿងនៅ តៃវ៉ាន់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម