UN​ ព្រមាន​មីយ៉ាន់ម៉ា​នឹង​ក្លាយជា​កន្លែង​ឆ្លង​កូវីដ​ធ្ងន់​ធ្ងរ​បំផុត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

UN​ ព្រមាន​មីយ៉ាន់ម៉ា​នឹង​ក្លាយជា​កន្លែង​ឆ្លង​កូវីដ​ធ្ងន់​ធ្ងរ​បំផុត

បានផុស

នៅ

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​បាន​ព្រមាន​ប្រទេស​នេះ​​ស្ថិត​ក្នុង​ហានិភ័យ​នៃ​ការ​ក្លាយ​ជា​កន្លែង​ឆ្លង​កូវីដ-១៩​​ខ្លាំង​បំផុត​​ទូទាំង​តំបន់ និង​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អំពាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​អាស៊ាន​មួយនេះ​កំពុង​ប្រឈម​​នឹង​ការ​ផ្ទុះ​ឆ្លង​កូវីដ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​របស់​ខ្លួន ស្រប​នឹង​វិបត្តិនយោបាយ និង​សេដ្ឋកិច្ច​កំពុង​ដុន​ដាប​​ដោយ​សារ​រដ្ឋ​ប្រហារកាល​ពី​ខែ​កុម្ភៈ។ កម្មវិធី​ចាក់​វ៉ាក់សាំង​លែង​ដំណើរ​ការ ការ​ធ្វើ​តេស្ត​ដួល​រលំ និងមន្ទីរ​ពេទ្យ​រដ្ឋាភិបាលដំណើរ​ការ​មិន​ល្អ​ថែម​ទៀត។

ក្រុម​វេជ្ជបណ្ឌិត​ដែល​ចេញ​មុខ​តវ៉ា​​ប្រឆាំង​យោធា និង​បដិសេធ​ទៅ​ធ្វើ​ការ​ឲ្យ​មន្ទីរ​ពេទ្យ​រដ្ឋ​ត្រូវ​បាន​បង្ខំ​​​ព្យាបាល​អ្នក​ជំងឺ​ជា​អាថ៌កំបាំង ពី​ព្រោះ​ពួក​គេ​​ប្រឈម​នឹង​ការ​ធ្វើ​បាប ឬ​ចាប់​ខ្លួន​ពី​យោធា។

លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា ចំនួន​ឆ្លង និង​ស្លាប់​ដោយ​កូវីដ-១៩​នៅ​មីយ៉ាន់ម៉ា​មិន​ច្បាស់​ទេ។ គោលដៅ​​លើ​អ្នក​កាសែត និង​ក្រុម​វេជ្ជបណ្ឌិត ដូច្នេះ​ពិបាក​ទទួល​បាន​ព័ត៌មាន​ជាក់​លាស់​ពី​តួលេខ​។

លោក Andrews មាន​ប្រសាសន៍​ថា ៖«យើង​ដឹង​ថា នេះ​គឺ​កើន​ឡើង​ខ្ពស់។ វា​កើន​ឡើង​លឿន​ណាស់ ជា​កម្រិត​គួរ​ឲ្យ​បារម្ភ​ខ្លាំង»។

យោង​តាមក្រសួង​សុខាភិបាល​ និង​កីឡា​ដែល​គ្រប់​គ្រង​ដោយ​យោធាថា មនុស្ស​៤៦២៩​នាក់​បាន​ស្លាប់​ដោយ​កូវីដចាប់​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា។ យ៉ាង​ណា​ចំនួន​នេះ​ត្រូវ​បាន​គេ​គិត​ថា មិន​ច្បាស់លាស់​ទេ។

សារព័ត៌មាន​គ្រប់​គ្រង​ដោយ​យោធាបាន​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា កន្លែង​បូជា​សព​ថ្មី​ចំនួន​១០​ត្រូវ​បាន​ធ្វើ​នៅ​ទី​ក្រុង​យ៉ាំងហ្គោន​សម្រាប់​បូជា​សព។

លោក Andrews បន្ថែម​ថា ៖«នៅ​យ៉ាំងហ្គោន វា​ធម្មតា​​ទៅ​ហើយ​ដែល​ឃើញ​មនុស្ស​ឈរ​តម្រង់​ជួរ​គ្នា​៣​ប្រភេទ​។ ទី​១ តម្រង់​ជួរ​គ្នា​​នៅ​មុខ ATMs, ទី​២ តម្រង់​ជួរ​ចាំ​អ៊ុកស៊ីសែន ដែលគ្រោះ​ថ្នាក់​ណាស់ ពី​ព្រោះ​មនុស្សអាច​ត្រូវ​បាន​កម្លាំង​មីយ៉ាន់ម៉ា​បាញ់​នៅ​ពេល​កំពុងរង់​ចាំ​អ៊ុកស៊ីសែន និង​ទី​៣ តម្រង់​ជួរ​នៅ​ទី​បូជា​សព និង​កន្លែង​បញ្ចុះ​សព»។

មានកង្វះខាត​អ៊ុក​ស៊ីសែន បរិក្ខា​ពេទ្យ និង​ថ្នាំពេទ្យ​នៅ​ទី​ក្រុង​នានា​ទូទាំង​ប្រទេស។ នៅ​ខាង​ក្រៅ​ផ្ទះ ប្រជា​ជន​បាន​ព្យួរ​ទង់​ពណ៌​លឿង និងស​ដើម្បី​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ការ​អាហារ ឬ​ថ្នាំ​ពេទ្យ ខណៈ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គមបង្ហោះ​សារ​ព្រោង​ព្រាត​​ដើម្បី​ឲ្យ​ជួយ និង​សារមណភាព។

យោធា​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​ការ​រឹត​អូស​យក​អ៊ុក​ស៊ីសែន។ ពួក​គេ​បាន​បញ្ជា​មិន​ឲ្យ​អ្នក​ផ្គត់​ផ្គង់​លក់​អ៊ុក​ស៊ីសែន​ទៅ​ប្រជា​ជន។

លោក Andrews បាន​និយាយ​ថា រដ្ឋាភិបាល​អន្តរជាតិ រាប់​ទាំង​ប្រទេស​ជិត​ខាង​មីយ៉ាន់ម៉ា​ត្រូវ​ជួយ​ឲ្យ​បាន​លឿន ឬ​បើ​ពុំ​នោះ​ទេ​នឹង​ឃើញ​ផល​វិបាក​កាន់​តែ​អាក្រក់​នៃ​ការ​ផ្ទុះ​កូវីដ-១៩​ដែល​មិន​អាច​គ្រប់​គ្រង​បាន។

លោក​ថា ៖«មីយ៉ាន់ម៉ា​កំពុង​ក្លាយ​ជា​កន្លែង​ឆ្លង​ដ៏​អាក្រក់​បំផុត​ ជា​មួយ​នឹង​វីរុស​បំប្លែង​ខ្លួន Delta។ នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​»។ «​តាម​ពិត​ទៅ កូវីដមិន​យល់​មុខ​ជាតិ​សាសន៍​អ្វី តំបន់​ព្រំ​ដែន ឬ​មនោគម​វិជ្ជា ឬ​ក៏បក្ស​នយោបាយណាទេ​ វា​សម្លាប់​ទាំង​អស់​ហ្នឹង។ នេះ​ជា​តំបន់​មួយ​ដែល​ងាយ​នឹង​ទទួល​រង​ការ​ឈឺ​ចាប់ នៅ​ពេល​មីយ៉ាន់ម៉ា​ក្លាយ​ជា​រដ្ឋ​ឆ្លង​ធ្ងន់​ធ្ងរ​បំផុត»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤៤ នាទី មុន

អ្នក​ប្រដាល់សកល​ជើង​ខ្លាំង​ប៉ះ​គ្នា​ថ្ងៃអាទិត្យ​នេះ លើ​សង្វៀន Boxing Ultimate Boxing Championship

កូវីដ-១៩៥៧ នាទី មុន

វត្ត​គល់​ទទឹង​ យក​សំណាក​ព្រះសង្ឃ​ និង​ ពុទ្ធ​បរិ​ស័ទ​៣៥៥​អង្គ​នាក់​ រក​ឃើញ​២​អង្គ​នាក់​ឆ្លង​កូ​វីដ

ព័ត៌មានជាតិ១ ម៉ោង មុន

កាកបាទក្រហមកម្ពុជា ប្រគល់ ផ្ទះ​២ ខ្នង​ជូន​ប្រ ជា​ពលរដ្ឋ​២​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅក្នុង​ខ្សាច់​ស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ

កូវីដ-១៩២ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​វិជ្ជមាន កូ​វីដ​១៩​ថ្មី ៦៥​នាក់​និង​មាន​អ្នក​ស្លាប់​ថ្មី​ម្នាក់ នៅក្នុង​ថ្ងៃទី​២៣

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ ណែនាំ​ឲ្យ​ការសាងសង់​ស្ថានីយ​ជញ្ជីង​អចល័ត អូរ​ពោធិ៍​-​ខេត្តព្រះវិហារ ស្របតាម​គំនូស​ប្លង់ តាម​បទដ្ឋាន​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services