ព័ត៌មានអន្ដរជាតិ
មីន អ៊ុងឡាំង ប្រកាសរៀបចំបោះឆ្នោតក្នុងខែធ្នូឆ្នាំនេះ ខណៈក្រុមប្រឆាំងថា «នឹងអុកឡុក»
ប្រមុខរបបយោធានៃប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ មីនា ថា ខ្លួននឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូឆ្នាំនេះ ខណៈដែលលោកបានជំរុញឱ្យគូប្រជែងប្រដាប់អាវុធក្នុងប្រទេសបញ្ឃប់អំពើហិង្សា និងបន្តការសន្ទនាដោយសន្តិវិធី។

ក្នុងអំឡុងពេលសុន្ទរកថានៅឯក្បួនដង្ហែរទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់ប្រទេសមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បាននិយាយថា របបយោធាកំពុងស្វែងរកការរៀបចំការបោះឆ្នោតប្រកបដោយដោយសេចក្តី «ថ្លៃថ្នូរ» ហើយ បានសន្យាផ្ទេរអំណាចទៅឱ្យគណបក្សឈ្នះឆ្នោត។
ថ្លែងទៅកាន់ទាហានរាប់រយនាក់ដែលប្រមូលផ្តុំនៅទីលានដង្ហែរក្បួនក្នុងរដ្ឋធានី Naypyidaw លោក មីន អ៊ុងឡាំង បានលើកឡើងថា ពួកគេត្រូវតែគាំទ្រការបោះឆ្នោតពហុបក្ស ដោយសេរី និងយុត្តិធម៌។ លោកបានបន្ថែមថា៖«យើងនឹងផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោត។
ទោះបីជាត្រូវបានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលក៏ដោយ សេដ្ឋកិច្ចធ្លាក់ចុះដុនដាបនិងទ្រុឌទ្រោម និងគណបក្សនយោបាយរាប់សិបត្រូវបានហាមឃាត់ ឬបដិសេធមិនចូលរួម ក៏របបយោធាបានប្តេជ្ញាចិត្តឆ្ពោះទៅមុខជាមួយនឹងការបោះឆ្នោត ដែលអ្នករិះគន់បានចំអកថា ការបោះឆ្នោតនេះជាការបោកប្រាស់ដើម្បីរក្សាតំណែងកាន់អំណាចស្របច្បាប់ប៉ុណ្ណោះ។

ចាប់តាំងពីការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងក្នុងខែកុម្ភៈ ឆ្នាំ ២០២១ យោធាបានតស៊ូដើម្បីគ្រប់គ្រងប្រទេស និងទប់ទល់នឹងការបះបោរ។ លោក មីន អ៊ុងឡាំង បាននិយាយថា យោធាកំពុងប្រយុទ្ធនឹងពួកឧទ្ទាមដែលដែលក្រុមមេដឹកនាំយោធាចោទថា «ចង់បំផ្លាញប្រទេស» ដោយជំរុញឱ្យពួកគេបោះបង់យុទ្ធនាការប្រដាប់អាវុធ និងបន្តដំណោះស្រាយនយោបាយតាមរយៈការសន្ទនា។
កាលពីដើមខែនេះ លោក មីន អ៊ុងឡាំង បាននិយាយថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំនេះឬខែមករា ឆ្នាំ ២០២៦ ក្នុងអំឡុងពេលលោកទៅទស្សនកិច្ចនៅប្រទេសបេឡារុស។ របបយោធាក៏បានធ្វើជំរឿនកាលពីឆ្នាំមុន ដែលជាផ្នែកមួយនៃការរៀបចំដើម្បីបង្កើតបញ្ជីបោះឆ្នោត ដែលបានចងក្រងនៅក្នុងសង្កាត់ចំនួន១៤៥ក្នុងចំណោមសង្កាត់ចំនួន ៣៣០របស់ប្រទេសមីយ៉ាន់ម៉ា។
ការបោះឆ្នោតនេះមានគណបក្សចំនួន៥៣បានចុះឈ្មោះដើម្បីប្រកួតប្រជែង។ ទោះយ៉ាងណា អ្នកប្រឆាំងរបបសឹកមីយ៉ាន់ម៉ា បាននិយាយថា ពួកគេនឹងរំខានដល់ការបោះឆ្នោត ហើយបានស្នើឱ្យប្រទេសផ្សេងទៀតមិនទទួលស្គាល់លទ្ធផលនេះ។
អ្នកវិភាគខ្លះនិយាយថា ការបោះឆ្នោតអាចបង្កឲ្យមានអំពើហិង្សាកាន់តែខ្លាំង ហើយប្រទេសជិតខាងរបស់មីយ៉ាន់ម៉ាក្នុងប្លុកអាស៊ីអាគ្នេយ៍ ហៅកាត់«អាស៊ាន» បានប្រាប់របបយោធាឲ្យផ្តល់អាទិភាពដល់សន្តិភាពជុំវិញការបោះឆ្នោត។
សូមបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងរបបយោធានិងពួកឧទ្ទាមប្រឆាំងរបបយោធាបានជម្លៀសប្រជាជនជាង៣លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងអសន្តិសុខស្បៀងកាន់តែរីករាលដាល និងជាងមួយភាគបីនៃចំនួនប្រជាជនដែលត្រូវការជំនួយមនុស្សធម៌។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


