Connect with us

ព័ត៌មានអន្ដរជាតិ

ករណីឆ្លងហក់ឡើងខ្លាំង មន្ទីរពេទ្យជប៉ុន ទទួលយកតែអ្នកជំងឺកូវីដធ្ងន់ធ្ងរប៉ុណ្ណោះ

បានផុស

នៅ

ប្រទេសជប៉ុន នឹងទទួលយកការព្យបាលនៅក្នុងមន្ទីរពេទ្យតែចំពោះអ្នកជំងឺកូវីដ-១៩ដែលឈឺធ្ងន់ និងអ្នកមានហានិភ័យឈឺធ្ងន់ប៉ុណ្ណោះ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងអំពីប្រព័ន្ធវេជ្ជសាស្ត្រដែលកំពុងរងសម្ពាធ ស្របពេលករណីឆ្លង ហក់ឡើងកាន់តែខ្លាំង។

ប្រទេសនេះ មានការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងវីរុសកូវីដ-១៩ ហើយកំពុងកត់ត្រាការឆ្លងប្រចាំថ្ងៃជាង ១០,០០០ ករណីនៅទូទាំងប្រទេស។

ទីក្រុងតូក្យូ បានរកឃើញអ្នកឆ្លងក្នុងកម្រិតកំណត់ត្រា ៤,០៥៨ករណី កាលពីថ្ងៃសៅរ៍។

លោក Hironori Sagara នាយកមន្ទីរពេទ្យ Showa University បានប្រាប់រ៉យទ័រថា មន្ទីរពេទ្យនានាក្នុងទីក្រុងតូក្យូ កំពុងជួបប្រទះបញ្ហា។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា “មានអ្នកដែលត្រូវបានបដិសេធម្តងហើយម្តងទៀត មិនឲ្យចូលមន្ទីរពេទ្យ។ ចំពេលព្រឹត្តិការណ៍កីឡាអូឡាំពិក ស្ថានភាពសម្រាប់បុគ្គលិកពេទ្យគឺធ្ងន់ធ្ងរខ្លាំងណាស់”។

ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនលោក Katsunobu Kato បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចាស់តិចជាងមុន ដែលភាគច្រើនបានចាក់វ៉ាក់សាំងរួចហើយនោះ កំពុងឆ្លងមេរោគ។ យ៉ាងណាមិញ ការឆ្លងលើមនុស្សវ័យក្មេង កំពុងកើនឡើងហើយមនុស្សអាយុចាប់ពី ៤០ទៅ ៥០ឆ្នាំ ដែលមានរោគសញ្ញាធ្ងន់ធ្ងរ កំពុងកើនឡើង”។

ចំណែក លោកនាយករដ្ឋមន្រ្តី Yoshihide Suga ដែលប្រកាសពីវិធានការនេះកាលពីថ្ងៃចន្ទទី២ខែសីហា បាននិយាយថា រដ្ឋាភិបាលនឹងធានាថា មនុស្សដែលព្យាបាលនៅផ្ទះ ពិតជាអាចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានប្រសិនបើចាំបាច់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ការស្លាប់ដោយសារកូវីដភាគច្រើនបំផុតនៅឥណ្ឌូណេស៊ី គឺជាអ្នកមិនចាក់វ៉ា់ក់សាំង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម