Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ធ្ងរ! ត្រឹមមួយថ្ងៃ ថៃ រកឃើញអ្នកឆ្លងកូវីដលើស ២ម៉ឺនករណីជាលើកដំបូង និងស្លាប់ច្រើនបំផុតជិត ២០០នាក់

បានផុស

នៅ

ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី១៨៨នាក់ និងឆ្លងថ្មីច្រើនបំផុត ២០,២០០ករណី។

Cambodia to impose Covid-19 lockdowns in areas bordering Thailand - Times  of India

ក្នុងចំណោមការឆ្លងថ្មី មាន ២០,០១៣ករណីជាប្រជាជនទូទៅនិង ១៨៧ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ១៧,៩៧៥នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៦៤៣,៥២២នាក់ ក្នុងនោះមាន ៤២៨,៣៨០នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៦៧២,៣៨៥ករណី ក្នុងនោះមាន ៤៥៥,៨០៦នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៥,៤០៩នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៥,៥០៣នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការឆ្លងកូវីដប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ១៨,៩១២ករណី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយនៅថ្ងៃនោះ ថៃ ក៏មានអ្នកស្លាប់ក្នុងកម្រិតកំណត់ត្រាផងដែរ ពោលគឺមាន ១៧៨នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃមានជនឱកាស និយម លក់ថ្នាំប្រមាត់មនុស្សព្យាបាលកូវីដក្លែងក្លាយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម