ព័ត៌មានអន្ដរជាតិ
ប្រមុខ ណាតូ លេងខ្លាំងៗលើមេដឹកនាំ អាហ្វហ្គានីស្ថាន ចំពោះការដួលរលំក្រុងកាប៊ុល
អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg នៅក្នុងសន្និសីទកាសែតដែលធ្វើឡើង ២ ថ្ងៃ បន្ទាប់ពីពួកតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល បានស្តីបន្ទោសថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាន ចំពោះការដួលរលំនៃកងកម្លាំងរដ្ឋាភិបាល និងការបាត់បង់រដ្ឋធានី ខណៈប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានរត់ភៀសខ្លួនចេញពីប្រទេសកាលពីថ្ងៃអាទិត្យ ស្របពេលដែលក្រុមយុទ្ធជនតាលីបង់បានបិទទីក្រុងកាប៊ុល ។

លោក Stoltenberg បាននិយាយថា “នៅទីបំផុតភាពជាអ្នកដឹកនាំនយោបាយអាហ្វហ្គានីស្ថាន បានបរាជ័យក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់ និងដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី ដែលជនជាតិអាហ្វហ្គានីស្ថានចង់បាន” ។
លោកបាននិយាយថា ការបរាជ័យរបស់ថ្នាក់ដឹកនាំអាហ្វហ្គានីស្ថាននេះ បាននាំឲ្យមានសោកនាដកម្មដែលយើងកំពុងធ្វើសាក្សីនៅថ្ងៃនេះ ហើយណាតូបានផ្អាករាល់ការគាំទ្រដល់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ។

ជម្លោះរវាងយុទ្ធជនតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើនឡើង បន្ទាប់ពីកងកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណាក់កាលចុងក្រោយនៃការដកទ័ពចេញពីប្រទេសនេះកាលពីខែឧសភា ។ ខណៈដែលក្រុមតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជម្លៀសអ្នកការទូត និងជនជាតិរបស់ពួកគេផ្សេងទៀត ។
លោក Stoltenberg បាននិយាយថា “បុគ្គលិកស៊ីវិលរបស់អង្គការណាតូប្រហែល ៨០០ នាក់ នៅតែបន្តផ្តល់មុខងារសំខាន់ៗនៅក្រោមកាលៈទេសៈដ៏លំបាក រួមទាំងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ប្រេងឥន្ធនៈ និងការទំនាក់ទំនងផ្សេងទៀតជាដើម” ។

ជាចុងក្រោយលោក Stoltenberg ក៏បានជំរុញឲ្យពួកតាលីបង់ការពារអាហ្វហ្គានីស្ថាន មិនឲ្យវិលត្រឡប់មកធ្វើជាកន្លែងបង្កាត់ពូជភេរវកម្មឡើងវិញផងដែរ ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងព្រុចសែលថា “អ្នកដែលកំពុងកាន់អំណាចបច្ចុប្បន្ន ត្រូវមានទំនួលខុសត្រូវដើម្បីធានាថា ភេរវករអន្តរជាតិនឹងមិនមានកន្លែងឈរជើងរឹងមាំឡើងវិញនោះទេ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


