ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ

បានផុស

នៅ

ផលប៉ះពាល់ចំពោះវ៉ាក់សាំងកូវីដ ចំនួន ៣ ដែលមាននៅសហរដ្ឋអាមេរិក គឺជារឿងធម្មតា ភាគច្រើនគឺស្រាល ដូចជាឈឺចាប់នៅកន្លែងចាក់ថ្នាំ ហើយក៏មិនធ្ងន់ធ្ងរដល់ស្ត្រីមានផ្ទៃពោះ​និងបំបៅកូន​ឡើយ។ នេះបើយោងតាមការសិក្សាមួយ ដែលបានចេញផ្សាយ​ដោយសារព័ត៌មាន JAMA Network Open ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​បាន​បង្ហាញ​ថា ​ប្រហែល ៩០ភាគរយ នៃអ្នកមាន​ផ្ទៃពោះ​នៅក្នុងការស្រាវជ្រាវ​បាន​រាយការណ៍ពី​ការ​ឈឺចាប់​នៅកន្លែង​ចាក់ ​បន្ទាប់ពីចាក់លើកទី ១ និងទី ២ ។ ចំណែក​៣០ភាគរយ​ នៃអ្នកមិនមាន​ផ្ទៃពោះ​ បង្ហាញ​ថា ពួកគេ​អស់​កម្លាំង​បន្ទាប់​ពីចាក់លើកដំបូង​ និង ៦១ ភាគរយ បន្ទាប់​ពី​លើកទីពីរ។

លោកស្រី​វេជ្ជបណ្ឌិត Alisa Kachikis អ្នក​ឯកទេស​ខាង​វេជ្ជសាស្ត្រ​មាតា​និង​ទារក​នៅ​ UW Medicine ក្នុងទីក្រុង Seattle បាន​ប្រាប់​សារព័ត៌មាន UPI តាម​អ៊ីមែល​ថា” អ្នក​​មាន​ផែនការ​មាន​ផ្ទៃពោះ​ គួរតែ​មាន​អារម្មណ៍​ជឿជាក់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​។ វា​មិន​ត្រឹម​តែ​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​ការឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អង់ទីគ័រ​ត្រូវ​បាន​បញ្ជូន​ទៅ​ទារក​លើ​សុក ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ និង​ក្នុង​ទឹក​ដោះ​ម្តាយ​ ក្រោយ​ពេល​សម្រាល​កូន​ ក៏​អាច​ជួយ​ផ្ដល់​ការ​ការពារ​ដល់​ទារក​ទើប​នឹង​កើត​ផង​ដែរ” ។

របាយការណ៍​មួយ​ដែល​ចេញ​ដោយ​អ្នក​ស្រាវជ្រាវ​ទី​ភ្នាក់ងារ​បាន​រក​ឃើញ​ថា​​ មិនមាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ចំពោះ​វ៉ាក់សាំង​កូវីដ ដែល​មានពីរដូសគឺ Moderna និង Pfizer-BioNTech និង Johnson & Johnson តែ​មួយ​ដូស ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ ​ឬ​អ្នក​ដែល​កំពុង​បំបៅ​កូន​ដោយ​ទឹកដោះ​នោះ​ទេ។

សម្រាប់​ការ​សិក្សា​នេះ​លោកស្រី Kachikis បាន​ចងក្រង​របាយការណ៍ ពី​ផល​ប៉ះពាល់ក្នុង​ចំណោម​មនុស្ស​ប្រមាណ ៧,៨០០ នាក់​ដែល​មាន​ផ្ទៃពោះ និង ៦,៨០០ នាក់​ដែល​កំពុង​បំបៅ​ដោះ​កូន​ និង ២,៩០០ នាក់​ដែល​មិន​មានផ្ទៃពោះ។ ក្នុង​ចំណោម​អ្នកចូលរួម​ទាំងអស់ ៩៧ភាគរយ បាន​រាយការណ៍​អំពី​ប្រតិកម្ម​ក្រោយ​ការ​ចាក់​វ៉ាក់សាំង​ បន្ទាប់​ពី​ចាក់​លើក​ដំបូង ​ដោយ​ប្រតិកម្ម​ទូទៅ​​គឺ​ការ​ឈឺចាប់​នៅ​កន្លែង​ចាក់ថ្នាំ ៩១ភាគរយនិង​អស់កម្លាំង ៣១ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖UPI

ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ស្រស់ស្អាត​ណាស់​! បវរកញ្ញា​កម្ពុជា ភុំ សោ​ភ័ណ្ឌ គ្រង​សំលៀក​បំពាក់​បែបនេះ​ក្នុង​វគ្គ​មួយ​នៅ​ឆាក​Miss World

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ពេជ្រ សោភា ប្រតិកម្ម​នឹង​សម្តី​បុរស​ម្នាក់​ មើល​ងាយ​តម្លៃ​ស្ត្រី​ខ្មែរ​ ដែល​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ជុំ លី​ណូ ៖ អ្នក​ជោគជ័យ​ពិតប្រាកដ​គេ​គ្មាន​ពេល​មក​បង្រៀន​យើង​ទេ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រ​ជា​ពលរដ្ឋ​អស់​ក្ដី​បារម្ភ​ទៀតហើយ ​ពេល​មាន​ផ្លូវ​វាង​សម្រាប់​ធ្វើដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្អែក​នេះ សម្តេច​តេ​ជោ នឹង​អញ្ជើញ​ទៅ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services