ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យនៅហ្គាហ្សា បង្ខំចិត្តប្រើពិលបញ្ចាំង និងគ្មានថ្នាំស្ពឹកចាក់ ពេលវះកាត់សម្រាលកូន
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះនៅតំបន់ហ្គាហ្សា ត្រូវគ្រូពេទ្យប្រើពិលបញ្ចាំងឲ្យភ្លឺ និងគ្មានចាក់ថ្នាំស្ពឹកឡើយ អំឡុងពេលវះកាត់សម្រាលកូន ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ។

លោកស្រី Soraida Hussein-Sabbah អ្នកឯកទេសខាងផ្នែកយេនឌ័រ និងតស៊ូមតិនៅ អង្គការ ActionAid UK ដែលមានមូលដ្ឋាននៅទីក្រុង Ramallah នៃតំបន់ West Bank បាននិយាយថា “ភាពចលាចលនិងភាពភ័យរន្ធត់ដែលបានកើតឡើងនៅក្នុងតំបន់ហ្គាហ្សា កំពុងធ្វើឲ្យប៉ះពាល់ដល់ស្ត្រីខ្លាំងជាទីបំផុត។ ស្ថានភាពនៅក្នុងមន្ទីរពេទ្យគឺមានគ្រោះថ្នាក់ណាស់ ការសម្រាលកូនដោយវះកាត់ និងការវះកាត់នានា កំពុងធ្វើឡើងដោយប្រើត្រឹមពិល ឬ Flash ទូរសព្ទដើម្បីផ្តល់ពន្លឺ ហើយពេលពួកគេកំពុងអនុវត្តនីតិវិធីវេជ្ជសាស្ត្រទាំងនេះ គ្រាប់បែកកំពុងធ្លាក់នៅជុំវិញពួកគេផងដែរ”។
របាយការណ៍ខាងលើអះអាងទៀតថា ស្ត្រីមានផ្ទៃពោះម្នាក់ ត្រូវបង្ខំចិត្តបញ្ជូនចេញពីបន្ទប់ ក្រោយសម្រាលកូនបានត្រឹមតែបីម៉ោងប៉ុណ្ណោះ ដើម្បីទុកកន្លែងឲ្យអ្នកផ្សេង។

សូមបញ្ជាក់ ស្ត្រីមានផ្ទៃពោះប្រហែល ៥ ម៉ឺននាក់ កំពុងរស់នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយស្ថិតក្នុងចំណោមក្រុមងាយរងគ្រោះដែលកំពុងរងទុក្ខ ដោយសារកង្វះឧបករណ៍វេជ្ជសាស្ត្រ ស្បៀងអាហារ និងទឹក។
យោងតាមមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) បានឲ្យដឹងថា ជាងពាក់កណ្តាលនៃចំនួនប្រជាជន ២.១ លាននាក់របស់តំបន់ហ្គាហ្សាគឺជាកុមារ ខណៈទារកប្រហែល ១៦០ នាក់ ត្រូវបានគេប៉ាន់ស្មាន កើតជារៀងរាល់ថ្ងៃ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទីបំផុត ក្រុមហាម៉ាស់ បើកច្រកព្រំដែន ឲ្យអ្នករបួសនិងជនបរទេស ចាកចេញពីហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


