ព័ត៌មានអន្ដរជាតិ
ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក
ចំហាយនៃព្យុះសង្ឃរា Ida បានបង្កឲ្យមានជំនន់ទឹកភ្លៀង និងបង្កើតជាព្យុះកំបុតត្បូងនៅទូទាំងភាគឦសាន និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់។

មកទល់ពេលនេះនៅភាគឦសាន មានមនុស្សស្លាប់ចំនួន៤៥នាក់ ត្រូវបានរាយការណ៍ដោយសារព្យុះនេះ។ សរុបមក មានអ្នកស្លាប់យ៉ាងតិច៦០នាក់ នៅទូទាំងរដ្ឋចំនួន៨ដោយសារព្យុះ Ida។
ថ្លែងអំពីផលប៉ះពាល់ដែលបណ្តាលដោយព្យុះ Ida, លោកប្រធានាធិបតី Joe Biden បាននិយាយកាលពីរសៀលថ្ងៃព្រហស្បតិ៍ថា ទីក្រុងញូវយ៉ក បានកត់ត្រាភ្លៀងធ្លាក់ខ្លាំងជាងធម្មតា ដែលខ្លួនមិនដែលជួបពេញមួយខែកញ្ញា។

មនុស្សត្រូវជាប់នៅក្នុងផ្លូវក្រោមដី ប៉ុន្តែកងកម្លាំងនៃនាយកដ្ឋានពន្លត់អគ្គិភ័យទីក្រុងញូវយ៉ក បានជួយសង្គ្រោះពួកគេទាំងអស់។
លោកបន្តថា លោកបានបញ្ជាក់យ៉ាងច្បាស់ដល់អភិបាលឆ្នេរខាងកើតថា ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ កំពុងត្រៀមខ្លួនផ្តល់ជំនួយ។

ការប្រកាសអាសន្នអំពីជំនន់ទឹកភ្លៀង ត្រូវបានប្រកាសជាលើកដំបូងនៅទីក្រុងញូវយ៉ក ខណៈស្ថានីយ៍រថភ្លើងក្រោមដី បានប្រែក្លាយទៅជាទឹកជ្រោះហើយផ្លូវកណ្តាលក្រុងក្លាយជាទន្លេ។ រដ្ឋញូវយ៉កនិងទីក្រុងញូវយ៉ក សុទ្ធតែបានប្រកាសភាពអាសន្ន។
អភិបាលក្រុងញូវយ៉កលោក Bill de Blasio បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍ថា អ្នកស្លាប់នៅ Big Apple មានចំនួន៩នាក់។ នៅពេលល្ងាច ចំនួននេះបានកើនឡើងដល់១៣នាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ ABC
ចុចអាន៖ ញូវយ៉ក ប្រកាសអាសន្ន ដោយសារជំនន់ទឹកភ្លៀងលិចទីក្រុង (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?