Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ ក្រុមតាលីបង់ ព្យួរបុរសម្នាក់នៅក្រោមឧទ្ធម្ភាគចក្រ ហោះលើទីក្រុង

បានផុស

នៅ

វីដេអូមួយ ដែលបង្ហាញពីឧទ្ធម្ភាគចក្រកំពុងហោះហើរពីលើទីក្រុង Kandahar ប្រទេសអាហ្វហ្គានីស្ថានជាមួយបុរសម្នាក់ដែលព្យួរដោយខ្សែពួរនៅខាងក្រោម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធើណិត។

Viral Video Shows Taliban Fighter Attached to Helicopter Trying to Put a  Flag, Not a Body

វីដេអូនេះ ត្រូវបានចែករំលែកដោយមនុស្សជាច្រើននៅលើបណ្តាញសង្គមជាមួយនឹងការអះអាងថា ក្រុមតាលីបង់ បានសម្លាប់បុរសម្នាក់ហើយព្យួរគាត់ពីឧទ្ធម្ភាគចក្រយោធាអាមេរិក។

ប៉ុន្តែគេមិនដឹងច្បាស់ទេថាតើបុរសនៅក្នុងវីដេអូនោះ ស្លាប់ឬក៏រស់?

មិនមានភាពប្រាកដប្រជាអំពីពេលវេលាដែលវីដេអូនេះ ត្រូវបានគេថតនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ វាបានលេចចេញនៅលើអ៊ីនធើណិតកាលពីថ្ងៃទី៣០ខែសីហា ហើយបន្ទាប់មកត្រូវបានគេចែកចាយ។

The Talib Times ដែលជាគណនី Twitter មានសម្ព័ន្ធភាពជាមួយក្រុមតាលីបង់ បានចែករំលែកវីដេអូនេះកាលពីថ្ងៃទី៣០ខែសីហា ដោយដាក់ចំណងជើងថា “កងទ័ពអាកាសរបស់យើង! នៅពេលនេះ ឧទ្ធម្ភាគចក្រទ័ពអាកាសរបស់ចក្រភពឥស្លាម កំពុងហោះហើរឆ្លងកាត់ទីក្រុង Kandahar និងល្បាតទីក្រុង”។

ប៉ុន្តែមនុស្សមួយចំនួននៅលើអ៊ីនធើណិតបានអះអាងថា ក្រុមសកម្មប្រយុទ្ធបានសម្លាប់មនុស្សម្នាក់ ហើយព្យួរសាកសពរបស់គាត់ពីឧទ្ធម្ភាគចក្រអាមេរិក។

អ្នកខ្លះថែមទាំងអះអាងផងដែរថា សាកសពនោះជាជនជាតិអាមេរិក៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ កាតារ និងតួកគីក្លាយជាខ្សែជីវិតរបស់តាលីបង់ទៅពិភពខាងក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម