កាតារ និងតួកគីក្លាយជាខ្សែជីវិតរបស់តាលីបង់ទៅពិភពខាងក្រៅ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កាតារ និងតួកគីក្លាយជាខ្សែជីវិតរបស់តាលីបង់ទៅពិភពខាងក្រៅ

បានផុស

នៅ

ការ​បាញ់​អាវុធ​អបអរសាទរ​នៃ​ជ័យជម្នះ​របស់​ក្រុម​តាលីបង់​នៅ​រដ្ឋធានីកាប៊ុល​ បន្ទាប់​ពី​ប្រទេស​លោក​ខាង​លិច​បាន​ដក​កម្លាំង​ទ័ព​របស់​ខ្លួន​ចេញ​ក្នុង​សប្តាហ៍​នេះ។ ប៉ុន្តែ​​តាលីបង់​ទំនង​ជា​​ឯកោ​ពី​ពិភព​​ខាង​ក្រៅ​​ ស្រប​ពេល​​​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រាប់​លាន​នាក់​ចាប់​ផ្តើម​មាន​អនាគត​មិន​ប្រាកដ​ប្រជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឥឡូវ​នេះ មហា​អំណាច​ពិភព​លោក​កំពុង​បញ្ចេញ​ឥទ្ធិពល​​ចំពេល​​​វិល​ត្រឡប់​មក​វិញ​នៃ​ការ​គ្រប់​គ្រង​របស់​មេ​ដឹក​នាំសាសនា​ឥស្លាម​និយម។ នៅ​ក្នុង​ដំណើរ​ការនេះ ​មាន​ប្រទេស​ពីរ​មក​ពី​ពិភព​អារ៉ាប់ និង​មូស្លីម​កំពុង​​លេច​មុខ​ក្លាយ​ជាអ្នក​សម្រប​សម្រួល និង​ដើរ​តួនាទី​​យ៉ាង​​សំខាន់​​ទៅ​ពិភព​ខាង​ក្រៅ​របស់តាលីបង់​គឺ ប្រទេស​កាតារ និង​តួកគី។​

ប្រទេស​ទាំង​ពីរ​នេះ​កំពុង​ទាញ​យក​ផល​ប្រយោជន៍​ពី​ប្រវត្តិ​ថ្មី​នៃ​ការ​ចូល​ទៅ​តាលីបង់។ ពួក​គេកំពុង​បើក​ភ្នែក​ស្វែង​រក​ឱកាស។ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​កំពុង​លេង​ល្បែង​ផង​ដែរ​ដែល​​អាច​ធ្វើ​ឲ្យ​ដៃ​គូ​ប្រជែង​ចាស់​​កាន់​តែ​ឆ្ងាយ​នៅម​ជ្ឈឹមបូព៌ា។

មេ​ដឹក​នាំតាលីបង់ Abdul Ghani Baradar (ឆ្វេង) នៅទី​ក្រុង​ដូហា

មន្ត្រី​នៅ​ក្នុង​រដ្ឋ​សំបូរ​ប្រេង​របស់​ប្រទេស​កាតារ​នៅ​ក្នុង​ឈូង​សមុទ្រ Gulf បាន​ផ្តល់​ឲ្យ​ខ្សែ​ជីវិត​​សម្រាប់​​បណ្តា​ប្រទេស​ដែល​ព្យាយាម​ចាក​ចេញពី​អាហ្វហ្គានីស្ថាន។

អ្នក​ស្រី Dina Esfandiary ទី​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​ក្រុម​វិបត្តិ​អន្តរជាតិ ដែល​ជា​ក្រុម​សិក្សា​ពី​ជម្លោះ​ពិភព​លោកបាន​និយាយ​ថា ៖«គ្មាននរណា​ម្នាក់​អាច​ធ្វើ​​ការ​ជម្លៀស​ដ៏​ធំ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​មិន​ពាក់​ព័ន្ធ​​នឹង​កាតារ​ក្នុង​មធ្យោបាយ​​ណា​មួយ​ ឬ​ផ្សេង​ទៀត»។

អ្នក​ស្រី​បាន​រៀប​រាប់​ថា ៖«អាហ្វហ្គានីស្ថាន និង​តាលីបង់​នឹង​ក្លាយ​ជា​ជ័យជម្នះ​ដ៏​សំខាន់​មួយ​សម្រាប់​កាតារ មិន​ត្រឹម​តែ​ពួក​គេ​មាន​លទ្ធភាព​សម្រប​សម្រួល​ជា​មួយ​តាលីបង់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​បណ្តា​ប្រទេស​លោក​ខាង​លិច​ដែល​ពាក់​ព័ន្ធ។

នៅ​ពេលប្រទេស​លោក​ខាង​លិច​បាន​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋធានីកាប៊ុល តម្លៃ​ការទូត​នៃ​ការ​ទំនាក់ទំនង​ទាំង​នេះ​បាន​កើន​ឡើង។ នៅ​លើ Twitter របស់​អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​កាតារ លោកស្រី Lolwah Alkhater ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហា​អំណាច​លោក​ខាង​លិច។

លោក​ស្រី​បាន​សរសេរ​កាល​ពី​ដើម​ខែ​នេះ​ថា ៖«កាតារ…បន្ត​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​​គួរ​ឲ្យ​ទុក​ចិត្ត​នៅ​ក្នុង​ជម្លោះ​នេះ»។

ប៉ុន្តែ​ការ​ភ្ជាប់​ផ្លូវ​ទៅ​កាន់​តាលីបង់​ប្រហែល​ជា​នៅ​​មាន​ហានិភ័យ​នា​ពេល​អនាគត។ ប្រទេស​តួកគី និង​កាតារ​ជិត​ស្និទ្ធ​នឹង​ចលនា​ឥស្លាម​និយម​ប្រចាំ​តំបន់​ដែល​ជា​រឿយ​ៗ​បង្កើត​ភាព​តាន​តឹង​​ជា​មួយ​មហា​អំណាច​ដូច​ជា​ប្រទេស​ អេហ៊្សីប អារ៉ាប៊ីសាអូឌីត និង​​សហព័ន្ធ​​អារ៉ាប់​រួម​ ដែល​​មើល​ឃើញ​ក្រុម​ទាំង​នោះ​បន្ត​មាន​ការ​គំរាម​កំហែង​។

កំឡុង​ពេល​តាលីបង់​កាន់​អំណាច​ទសវត្សរ៍​ឆ្នាំ​១៩៩០​មាន​តែ​ប្រទេស​៣​ប៉ុណ្ណោះ​ដែល​ចង​សម្ព័ន្ធ​មិត្ត​ផ្លូវ​ការ​ជា​មួយ​ពួក​គេ​គឺ ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត និង​សហព័ន្ធ​​អារ៉ាប់​រួម​។

បន្ទាប់​មកប្រទេស​ពីរ​បាន​កាត់​ទំនាក់​ទំនង​ផ្លូវ​ការ​ទាំង​អស់ បន្ទាប់​ពី​ការ​វាយ​ប្រហារ ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១១​នៅ​សហរដ្ឋ​អាមេរិក។ ទោះបី​ជា​យ៉ាង​ណា មាន​មូលនិធិ​សម្ងាត់​ពី​បុគ្គល​ចេញ​ពីអារ៉ាប៊ីសាអូឌីតដែល​ត្រូវ​បាន​រាយការណ៍​ការ​គាំទ្រ​ជា​ច្រើនឆ្នាំ​បន្ត​បន្ទាប់។

សម្រាប់កាតារ និង​តួកគី ការ​ទំនាក់​ទំនង​ជា​មួយ​តាលីបង់​មាន​ការ​វិវត្ត​ផ្សេង​ៗ​គ្នា។ នៅ​សម័យ​កាលរដ្ឋបាល​ប្រធានាធិបតី Barack Obama បាន​ស្វែង​រក​ការ​បញ្ចប់​សង្គ្រាម ប្រទេស​កាតារ​ធ្វើម្ចាស់​ផ្ទះរបស់​មេ​ដឹក​នាំតាលីបង់​ដើម្បី​ពិភាក្សា​កិច្ច​ប្រឹង​ប្រែង​សន្តិភាព​ពី​ឆ្នាំ​២០១១។

កិច្ចពិភាក្សា​ក្រុង​ដូហាបាន​បញ្ចប់​កិច្ច​ព្រម​ព្រៀង​កាល​ពី​ឆ្នាំមុន​ក្រោម​សម័យ​កាល​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ សម្រាប់ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្គានីស្ថានត្រឹម​ខែ​ឧសភា ឆ្នាំ​នេះ។ បន្ទាប់​មក​លោក​ប្រធានាធិបតី ចូ បៃដិន បាន​ប្រកាសពី​ការ​​ពង្រីកកាល​បរិច្ឆេទ​ដក​ទ័ព​រហូត​ដល់ថ្ងៃ​ទី​១១ ខែ​កញ្ញា៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services