Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ប្រកាសច្បាប់ថ្មី សម្រាប់សិស្សនិស្សិតស្រី

បានផុស

នៅ

ក្រុមតាលីបង់និយាយថា បណ្តាសាកលវិទ្យាល័យអាហ្វហ្គានីស្ថាន នឹងញែកដាច់ពីគ្នារវាងនិស្សិតស្រីនិងប្រុស ហើយច្បាប់សម្លៀកបំពាក់ថ្មីនឹងត្រូវបានណែនាំ។

Afghanistan's universities now officially segregated by sex | CBC News

រដ្ឋមន្ត្រីក្រសួងអប់រំជាន់ខ្ពស់លោក Abdul Baqi Haqqani បានបញ្ជាក់ថា ស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យចូលរៀនប៉ុន្តែមិនឲ្យនៅជាមួយបុរសទេ។

លោកក៏បានប្រកាសពីការពិនិត្យឡើងវិញ លើមុខវិជ្ជាដែលសិស្សនឹងត្រូវបង្រៀនផងដែរ។

ស្ត្រីនិងក្មេងស្រី ត្រូវបានហាមឃាត់មិនឲ្យចូលសាលារៀននិងសាកលវិទ្យាល័យ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ចន្លោះឆ្នាំ ១៩៩៦ ដល់ ២០០១។

ក្រុមតាលីបង់និយាយថា ពួកគេនឹងមិនរារាំងស្ត្រីពីការទទួលបានការអប់រំឬមានការងារធ្វើឡើយ។ ប៉ុន្តែចាប់តាំងពីពួកគេដណ្តើមបានការគ្រប់គ្រងនៅថ្ងៃទី១៥ខែសីហាមក ពួកគេបានស្នើសុំស្ត្រីទាំងអស់លើកលែងតែអ្នកនៅក្នុងវិស័យសុខាភិបាលសាធារណៈប៉ុណ្ណោះ កុំទៅធ្វើការងារ រហូតដល់ស្ថានភាពសន្តិសុខប្រសើរឡើងវិញ។

អ្នកខ្លះបានលើកឡើងថា ច្បាប់ថ្មីនេះនឹងដកស្ត្រីចេញពីការអប់រំ ព្រោះសាកលវិទ្យាល័យមិនមានធនធានដើម្បីផ្តល់ថ្នាក់រៀនដាច់ដោយឡែកពីគ្នានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Haqqani បានទទូចថា មានគ្រូបង្រៀនស្រីគ្រប់គ្រាន់ហើយថា ពួកគេនឹងអាចរកឃើញជម្រើស។

លោកនិយាយថា “គ្រប់យ៉ាងគឺអាស្រ័យលើសមត្ថភាពរបស់សាកលវិទ្យាល័យ។ យើងក៏អាចប្រើគ្រូប្រុស ដើម្បីបង្រៀនពីក្រោយវាំងននឬប្រើបច្ចេកវិទ្យាផងដែរ”។

ក្មេងស្រីនិងក្មេងប្រុស ក៏នឹងត្រូវញែកពីគ្នាចេញនៅតាមសាលាបឋមនិងអនុវិទ្យាល័យផងដែរ។

ស្ត្រីនឹងត្រូវតម្រូវឲ្យពាក់សម្លៀកបំពាក់បិទជិត hijab បើទោះបីជាលោក Haqqani មិនបានបញ្ជាក់ថាតើការបិទបាំងមុខបន្ថែមនឹងត្រូវបានបង្ខំដែរឬអត់ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចលនាតស៊ូ អាហ្វហ្គានីស្ថាន បញ្ជាក់ច្បាស់ថា ការប្រយុទ្ធជាមួយ តាលីបង់ មិនទាន់ចប់ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម