កុមារអ៊ីស្រាអែលរាប់ពាន់នាក់ មានរោគសញ្ញារយៈពេលវែង ក្រោយជាសះស្បើយពីកូវីដ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កុមារអ៊ីស្រាអែលរាប់ពាន់នាក់ មានរោគសញ្ញារយៈពេលវែង ក្រោយជាសះស្បើយពីកូវីដ

បានផុស

នៅ

យោងតាមការស្ទង់មតិ ដែលចេញដោយក្រសួងសុខាភិបាលកាលពីថ្ងៃចន្ទទី១៣ខែកញ្ញា បានឲ្យដឹងថា កុមារអ៊ីស្រាអែលសរុប ១១,២ ភាគរយដែលជាសះស្បើយពីជំងឺកូវីដ-១៩  បានទទួលរងនូវរោគសញ្ញារយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលើផលវិបាកក្រោយកូវីដ-១៩ (PASC) ឬ “កូវីដរយៈពេលវែង” ក្នុងចំណោមកុមារចំនួន ១៣,៨៣៤ នាក់អាយុពី ៣ ដល់ ១៨ ឆ្នាំដែលជាសះស្បើយពីមេរោគនេះ ហើយបានរកឃើញថា ១១,២ភាគរយនៃកុមារដែលជាសះស្បើយនៅអ៊ីស្រាអែល គឺមានរោគសញ្ញារយៈពេលយូរ។

ពួកគេក៏បានកត់សម្គាល់ផងដែរថា ឱកាសនៃការមានរោគសញ្ញាយូរអង្វែង គឺកើតមានទៅតាមអាយុរបស់កុមារ។ ដូច្នេះ ១,៨ ភាគរយនៃកុមារដែលមានអាយុពី ៣ ទៅ ៦ ឆ្នាំ គឺមានរោគសញ្ញារយៈពេល ៦ ខែបន្ទាប់ពីការជាសះស្បើយ បើប្រៀបធៀបនឹង ៤,៦ ភាគរយក្នុងចំណោមក្មេងអាយុពី ១២ ទៅ ១៨ ឆ្នាំ។

ក្នុងចំណោមក្មេងជំទង់ដែលបញ្ចេញរោគសញ្ញា អាយុពី១២ដល់១៨ឆ្នាំ គឺមាន ៥,៦ភាគរយ មានបញ្ហាកូវីដរយៈពេលវែង បើធៀបទៅនឹង ៣,៥ ភាគរយក្នុងចំណោមអ្នកដែលមិនបញ្ចេញរោគសញ្ញានៅពេលធ្វើតេស្តវិជ្ជមាន។

ក្រសួងបានរាយការណ៍ថា រូបភាពស្រដៀងគ្នានេះ ក៏ត្រូវបានគេឃើញនៅក្នុងក្រុមអាយុដទៃទៀតផងដែរ។

គួរបញ្ជាក់ថា កុមារជាងមួយភាគបីដែលត្រូវបានរាប់បញ្ចូលក្នុងការស្ទង់មតិនេះ បានជួបប្រទះនូវរោគសញ្ញានៃប្រព័ន្ធសរសៃប្រសាទ ការយល់ដឹងឬផ្លូវចិត្ត ដូចជាការគេងមិនលក់ឬពិបាកផ្តោតអារម្មណ៍ បើប្រៀបធៀបទៅនឹងរយៈពេលមុនការឆ្លងមេរោគ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ ចម្ងល់៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ ចំពោះកុមារវ័យក្រោម ១៦ ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services