Connect with us

ព័ត៌មានអន្ដរជាតិ

Pacquiao ដាក់ពាក្យបណ្តឹងគ្រូគង្វាលម្នាក់ ទាមទារសំណងជាង ២លានដុល្លារអាមេរិក

បានផុស

នៅ

ស្តេចប្រដាល់ហ្វីលីពីននិងជាសមាជិកព្រឹទ្ធសភា Manny Pacquiao កាលពីថ្ងៃអង្គារ បានដាក់ពាក្យបណ្តឹងចោទប្រកាន់ពីបទបរិហាកេរ្តិ៍តាមអីនធើណិត ទាមទារសំណងទឹកប្រាក់ ១០០ លានប៉េសូ (២,០០៩,២២៥ ដុល្លារអាមេរិក) ប្រឆាំងនឹងគ្រូគង្វាលម្នាក់ឈ្មោះ Apollo Quiboloy ដែលមានមូលដ្ឋាននៅទីក្រុង Davao។

Pacquiao និងពាក្យបណ្តឹង

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Pacquiao បានជំទាស់នៅក្នុងពាក្យបណ្តឹងកម្រាស់ ១៣ ទំព័ររបស់គាត់ថា លោក Quiboloy គួរតែផ្តល់សំណងដល់គាត់ចំនួន១០០លានប៉េសូ ជាការខូចខាតរួមទាំងថ្លៃមេធាវីផងដែរ សម្រាប់ការប្រើប្រាស់អំណាចនិងឥទ្ធិពលរបស់គាត់ ក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនិងព័ត៌មានមិនពិត។

ក្នុងពាក្យបណ្តឹងនោះ Pacquiao និយាយថា “លោក Quiboloy បានប្រើប្រាស់ពាក្យមិនពិតដោយចេតនា ដុះខាត់គំនិតរបស់សាធារណជនហ្វីលីពីន ដោយឃោសនាភូតកុហក ដើម្បីធ្វើឲ្យខូចរូបភាពនិងកេរ្តិ៍ឈ្មោះរបស់អ្នកបម្រើសាធារណៈស្មោះត្រង់។ គាត់ថែមទាំងមានភាពក្លាហានក្នុងការដកស្រង់ព្រះគម្ពីរបរិសុទ្ធ បន្តការកុហកបោកបញ្ឆោតអ្នកមានជំនឿលើគាត់ ​និងធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ ដោយបំផ្លាញកេរ្តិ៍ឈ្មោះរបស់អ្នកដទៃផងដែរ”។

Apollo Quiboloy

ពាក្យបណ្តឹងនេះកើតចេញពីការផ្សាយតាមកញ្ចក់ទូរទស្សន៍ និងការបង្ហោះលើបណ្តាញសង្គមដោយលោក Quiboloy ដែលអះអាងថា Pacquiao បានប្រើប្រាស់ថវិកាសាធារណៈ សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡា Sarangani ដែលមិនទាន់បញ្ចប់ការសាងសង់។

លោក Quiboloy បានអះអាងថា គម្រោងនេះបានធ្វើឲ្យរដ្ឋាភិបាលខាតបង់ថវិកាចំនួន ៣.៥ ពាន់លានប៉េសូ។

This image has an empty alt attribute; its file name is image_2021-09-15_09-33-29.png
លោក Manny Pacquiao

គួរបញ្ជាក់ថា ការចោទប្រកាន់របស់គ្រូគង្វាលរូបនេះ បានកើតឡើងបន្ទាប់ពី Pacquiao និយាយថា អំពើពុករលួយកាន់តែអាក្រក់ទៅៗ នៅក្នុងប្រទេសហ្វីលីពីន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GMA

ចុចអាន៖ មើលវីដេអូនេះដឹងហើយថា សភាពរបស់ Pacquiao បែបណា ក្រោយចាញ់ Ugas 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម