Connect with us

សន្តិសុខសង្គម

ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយជំពាក់លុយមិនសងហើយប្តឹងថែមទៀត

បានផុស

នៅ

លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បាន​បង្ហើប​ឱ្យដឹងថា អ្នកមានកំពូលម្នាក់​មានងារជា «អ្នកឧកញ៉ា» ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​ដ៏​ធំ​មួយ​នៅ​រាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​លោក​ជា​ច្រើន​មិនទាន់​សងប្រាក់​គ្រប់​ចំនួន ហើយ​បែរ​ជា​មក​ប្តឹង​លោក​ថែម​ទៀត។

ក្នុងការ Live បកស្រាយលើទំព័រហ្វេសប៊ុក ​នា​ព្រលប់​ថ្ងៃចន្ទ​ លោកឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា ក្នុងបទពិសោធន៍​ជា​អ្នករកស៊ី​ជាង ១៤ឆ្នាំ​មក​នេះ និង​មាន​សាខា​ធំៗជាង ៥០ទូទាំងប្រទេស លោក​តែងតែ​ប្រកាន់​គោលការណ៍​ស្មោះត្រង់ជានិច្ច​ជាមួយ​អតិថិជន។ ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោក​បាន​ជួប​រឿង​មួយ ដែល​មាន​អ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​ក្រុមហ៊ុន​លោក ដោយ​ផ្តល់សែកឱ្យ​ ៣០% ហើយលោក​ក៏​បាន​តម្កល់​សែក​ឱ្យ​វិញ​ផង​ដែរ​ ព្រមទាំង​មាន​កិច្ចសន្យាច្បាស់លាស់​ថែម​​ទៀត។

លោកឧកញ៉ា ហ៊ួត ជា បន្ថែមថា សម្រាប់​ទឹកប្រាក់ ៣០% លោកបាន​យក​ទៅ​ប្រើប្រាស់​សម្រាប់​បញ្ជាទិញ​ពី​រោងចក្រក្រៅ​ប្រទេស ហើយ​លោក​ថែម​ទាំង​​ចំណាយ​លុយ​បន្ថែម​ទៀត សម្រាប់​ថ្លៃ​ដឹកជញ្ជូន​តាម​កប៉ាល់ និង​ដឹក​ជញ្ជូន​ទៅ​ដាក់​តាមទីតាំង​ការដ្ឋាន។ លោកឧកញ៉ា បាន​បន្តថា គិត​ទៅ​ម្ចាស់​គម្រោង​នៅ​ជំពាក់​ប្រាក់​លោក​ជាង ២ម៉ឺនដុល្លារ​ទៀត ​ផ្ទុយទៅវិញ​អ្នកឧកញ៉ារូបនោះ មិន​ព្រមសង​ប្រាក់ និង​បាន​ប្រើ​ពាក្យ​សម្តីថា ការ៉ូ​គ្មាន​គុណភាព និង​ត្រូវ​ជំពាក់​ប្រាក់​រូបគេវិញ​ចំនួន ៣ម៉ឺនដុល្លារ រហូតចុង​ក្រោយ​ដល់​ជិត ១០ម៉ឺនដុល្លារ។ លុះដល់​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោក​ឧកញ៉ា ហ៊ួត ជា​ ​បាន​ទទួលពាក្យ​បណ្តឹង​មួយ​ពីបទព្រហ្មទណ្ឌ​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ “អយុត្តិធម៌ម្ល៉េះលោក​ព្រះ​ ទិញការ៉ូអត់ទាន់សងលុយផងមកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នា​នោះ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុន​មករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយនិងការពារផ្នែកច្បាប់ឱ្យ​បានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយ​គ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី”។

ទទឹមនឹងនេះ លោកជំទាវឧកញ៉ា នឹម វណ្ណៈ កូនស្រីលោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរ​ថា៖ “មានរឿងអីបង? ដោះស្រាយគ្នាសិនទៅបង តែបើគេប្តឹងបងត្រូវដោះស្រាយតាមច្បាប់”។

បែបណាក្ដីនេះគ្រាន់តែជាការអះអាង តែម្ខាងប៉ុណ្ណោះ ខណៈដែលភាគីម្ខាងទៀត ដែលមានងារជា អ្នកឧកញ៉ា ប្ដឹងមកឧកញ៉ា ហ៊ួត ជា មិនទាន់ចេញមកអះអាង ឬបង្ហាញអត្តសញ្ញាណនៅឡើយទេ។

យ៉ាងណាក្តី ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាលកម្ពុជា និងក្រោម​ឆ័ត្រ​សមាគមឧកញ៉ាកម្ពុជា លោក​ឧកញ៉ា ហ៊ួត ជា សង្ឃឹមថា​នឹង​អាច​រក​ច្រកចេញ និង​អាច​ដោះស្រាយ​ដោយ​សន្តិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១១ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម១៣ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

កីឡា៤ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

Sokha Hotels

ព័ត៌មានពេញនិយម