Connect with us

ព័ត៌មានអន្ដរជាតិ

គុយបាជាប្រទេសដំបូងគេ យកវ៉ាក់សាំងកូវីដផលិតក្នុងស្រុកចាក់ជូនកុមារអាយុ ២ឆ្នាំ

បានផុស

នៅ

គុយបានឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារចាប់ពីអាយុ ២ឆ្នាំ នៅសប្តាហ៍នេះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសតែមួយគត់ដែលចាក់ថ្នាំបង្ការកូវីដដល់កុមារវ័យក្មេងបំផុត។

Cuba Becomes First Country To Start COVID Vaccination For Children Aged 2  Yrs And Above
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបជាច្រើនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុ ១២ ឆ្នាំឡើងទៅ។ ចំណែកកុមារវ័យក្មេងអាយុពី ៥ ទៅ ១២ ឆ្នាំ និយតករអាមេរិកអនុញ្ញាតឱ្យចាក់ ទាល់តែដល់ចុងឆ្នាំឯណោះ។

ក្រៅពីប្រទេសទាំងនោះ ប្រទេសឈីលីបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារអាយុចាប់ពី ៦ ឆ្នាំឡើងទៅរួចហើយ។ រីឯប្រទេសចិន និងអារ៉ាប់រួមកំពុងចាក់វ៉ាក់សាំងជូនកុមារចាប់ពីអាយុ ៣ ឆ្នាំឡើង។

និយតករសុខភាពរបស់គុយបា និងមជ្ឈមណ្ឌលត្រួតពិនិត្យឱសថនិងឧបករណ៍វេជ្ជសាស្ត្ររបស់រដ្ឋបានអនុម័តការចាក់វ៉ាក់សាំងសម្រាប់កុមារកាលពីដើមខែកញ្ញា ហើយកាលពីសប្តាហ៍មុន ប្រទេសនេះបានចាប់ផ្តើមផ្តល់ថ្នាំបង្ការកូវីដដល់ពួកជំទង់អាយុពី ១៣ ទៅ ១៧ ឆ្នាំ។

ដោយសារករណីឆ្លងវីរុសកូវីដ-១៩កំពុងកើនឡើងយ៉ាងគំហុក បូករួមទាំងការរាលដាលយ៉ាងរហ័សនៃវីរុសបំប្លែងសខ្លួន Delta ពាសពេញកោះ ទើបថ្មីៗនេះ ប្រទេសគុយបាសម្រុកចាក់វ៉ាក់សាំងឱ្យបានលឿនបំផុត។ មួយវិញទៀត រដ្ឋាភិបាលក៏ចង់បើកដំណើរការសាលារៀនឆាប់ៗផងដែរ។

យ៉ាងណាមិញ វ៉ាក់សាំងដែលគុយបាអនុម័តឱ្យប្រើប្រាស់ មិនមែនជាវ៉ាក់សាំងបរទេសឡើយ ដោយប្រទេសនេះប្រើវ៉ាក់សាំងចំនួនពីរប្រភេទគឺ Soberana 2 និង Soberana Plus ដែលផលិតផលនៅក្នុងស្រុក។

មន្រ្តីគុយបាថ្លែងថា ការសាកល្បងគ្លីនិកចំពោះមនុស្សពេញវ័យ និងចំពោះកុមារ បង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០ ភាគរយក្នុងការការពារប្រឆាំងនឹងមេរោគឆ្លង។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ទិន្នន័យពីការសាកល្បងមិនទាន់បានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិអន្តរជាតិ ដែលមានការទទួលស្គាល់ជាសកលនៅឡើយ។

រហូតមកដល់ពេលនេះ ប្រជាជន ៥៦ ភាគរយនៃប្រទេសគុយបាបានទទួលវ៉ាក់សាំងកូវីដយ៉ាងតិចមួយដូស ហើយ ៣៧ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះ មានគោលបំណងចាក់វ៉ាក់សាំងឱ្យបានជាង ៩០ ភាគរយនៃប្រជាជនរបស់ខ្លួន នៅត្រឹមខែធ្នូ ឆ្នាំ២០២១៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ New York Times

ចុចអាន៖ ឥណ្ឌា​រក​ឃើញ​អង់ទីគ័រ​ប្រឆាំង​កូវីដ​ធ្លាក់​ចុះ​ខ្លាំង​ក្រោយ​ចាក់​វ៉ាក់សាំង៤ខែ

ចុចអាន៖ WHO ណែនាំ​វៀតណាម​៣​ចំណុច​ដើម្បី​ទប់​ស្កាត់​កូវីដ ខណៈ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខចាំបាច់​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម