ព័ត៌មានអន្ដរជាតិ
WHO ណែនាំវៀតណាម៣ចំណុចដើម្បីទប់ស្កាត់កូវីដ ខណៈប៉ុន្មានសប្តាហ៍ខាងមុខចាំបាច់ខ្លាំង
តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសវៀតណាមបានណែនាំឲ្យមានផែនការសកម្មភាព៣ចំណុចដើម្បីទប់ស្កាត់កូវីដ-១៩ បន្ទាប់ពីកត់សំគាល់ថា ប៉ុន្មានសប្តាហ៍ខាងមុខនេះចាំបាច់ខ្លាំងណាស់។
ទី១ វៀតណាមគួរចាក់វ៉ាក់សាំងដល់ក្រុមមនុស្សអាទិភាព ក្នុងនោះបុគ្គលិកសុខាភិបាល មនុស្សវ័យចំណាស់ មនុស្សដែលមានជំងឺស្រាប់ និងបន្ទាប់មកចាក់សហគមន៍ទាំងមូលឲ្យបានលឿនតាមដែលអាចទៅរួច។ បន្ថែមលើសនេះ ការចាក់វ៉ាក់សាំងអាទិភាពត្រូវផ្តល់ដល់តំបន់ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ។ នេះជាការលើកឡើងរបស់លោក Kidong Park តំណាង WHO ប្រចាំប្រទេសវៀតណាម។

ទី២ វៀតណាមត្រូវធ្វើឲ្យប្រាកដច្បាស់ថា ប្រជាជនគោរពតាមវិធានការការពារកូវីដ-១៩ឲ្យបានយ៉ាងតឹងរឹង ក្នុងនោះពាក់ម៉ាស់ រក្សាគម្លាតសង្គម និងជៀសវៀងទៅកន្លែងដែលមានមនុស្សច្រើនទាំងសាលារៀន និងកន្លែងធ្វើការ បន្ទាប់ពីគម្លាតសង្គមត្រូវបានបន្ធូរបន្ថយ។
លោក Park បន្តថា សម្រាប់ផ្នែកនេះ វៀតណាមក៏អាចចាត់វិធានការបន្ថែមទៀតលើការការពារផ្ទាល់ខ្លួន និងវិធានការការពារសុខភាពសាធារណៈដើម្បីកាត់បន្ថយការចម្លងឲ្យបានច្រើនតាមលទ្ធភាពដែលអាចទៅរួច។
ទី៣ វៀតណាមត្រូវការពង្រឹងសមត្ថភាពសុខាភិបាលបន្ថែមទៀតដើម្បីឲ្យប្រសើរឡើងក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ដែលធ្ងន់ធ្ងរ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្រត្រឹមត្រូវសម្រាប់ព្យាបាលជំងឺកូវីដដើម្បីជៀសវាងអ្នកជំងឺច្រើនលើសនៅក្នុងប្រព័ន្ធសុខាភិបាលទាំងអ្នកជំងឺស្រាល និងមធ្យម។
ការវាយតម្លៃពីអ្វីដែលវៀតណាមបានធ្វើកន្លងមកដើម្បីទប់ស្កាត់កូវីដ លោកតំណាង WHO ថា ស្ថានភាពនៅវៀតណាមនៅតែធ្ងន់ធ្ងរ និងពិបាកខ្លាំងដែល«ចំនួនឆ្លងកើនឡើងជាលំដាប់រហូតដល់ជាងពាក់កណ្តាលលាននាក់គិតត្រឹមដើមខែកញ្ញា ឆ្នាំនេះមក»។
វៀតណាមបានបន្តរាយការណ៍ពីចំនួនខ្ពស់នៃករណីឆ្លង និងស្លាប់ប្រចាំថ្ងៃកាលពីសប្តាហ៍មុន ជាពិសេសនៅក្រុងហូជីមិញ និងខេត្តជុំវិញ។
លោក Park បាននិយាយថា ៖«នេះជាស្ថានព្រួយបារម្ភ និងជាសញ្ញានៃហានិភ័យឆ្លងខ្ពស់នៅសហគមន៍»។
ប្រព័ន្ធសុខាភិបាលស្ថិតក្រោមសម្ពាធធ្ងន់ធ្ងរ។ បុគ្គលិកសុខាភិបាលធ្វើការគ្មានពេលសម្រាក ហើយមន្ទីរពេទ្យខ្លះនៅតំបន់ឆ្លងពោរពេញដោយអ្នកជំងឺលើស។
តំណាង WHO បានណែនាំរដ្ឋាភិបាលវៀតណាមឲ្យប្រឹងប្រែងបន្ថែមទៀត និងប្រមូលកៀរគរធនធានដើម្បីទប់ស្កាត់ការរីករាលដាល ជាពិសេសឧបត្ថម្ភដល់មន្ទីរពេទ្យដែលមានអ្នកឆ្លងច្រើន។
ស្ថានភាពបច្ចុប្បន្ននេះកាន់តែធ្ងន់ធ្ងរ ជាពិសេសទីក្រុងហូជីមិញ។ លោក Park បាននិយាយថា នៅមានការងារច្រើនដែលវៀតណាមត្រូវធ្វើនៅពេលខាងមុខ ជាពិសេសប៉ុន្មានសប្តាហ៍ខាងមុខនេះគឺជាពេលវេលាដែលចាំបាច់បំផុត។
រហូតដល់ពេលនេះ វៀតណាមមានអ្នកឆ្លងកូវីដសរុប៦២០១៦៦នាក់ និងស្លាប់១៥៦២៥នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


