Connect with us

ព័ត៌មានអន្ដរជាតិ

តាលីបង់ ត្រៀមយកឧបករណ៍យោធាដែលនៅសេសសល់របស់ អាមេរិក បង្កើតកងទ័ពការពារជាតិ អាហ្វហ្គានីស្ថាន

បានផុស

នៅ

ដោយដកស្រង់សម្ដីពីភ្នាក់ងារព័ត៌មាន TOLO, អគ្គសេនាធិការចម្រុះរបស់តាលីបង់លោក Qari Fasihuddin បានបញ្ជាក់នៅថ្ងៃទី ១៥ ខែកញ្ញានេះថា ក្រុមនេះកំពុងពិចារណាបង្កើតកងកម្លាំងប្រដាប់អាវុធការពារជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននាពេលដ៏ខ្លីខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អាហ្វហ្គានីស្ថានវិញបានឲ្យដឹងថា លោក Fasihuddin បានលើកឡើងថា ការពិគ្រោះយោបល់លើបញ្ហានេះកំពុងដំណើរការ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុល ។

គួររំឭកថា នៅចន្លោះឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៧ ក្រុងវ៉ាស៊ីនតោនបានផ្តល់ឲ្យកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាននូវអាវុធចំនួន ២៨ ពាន់លានដុល្លារ ដោយស្ទើរតែគ្រប់ឧបករណ៍យោធាទាំងអស់ឥឡូវនេះខ្លាចថាបានធ្លាក់ចូលក្នុងដៃរបស់តាលីបង់ ។

ទន្ទឹមនោះកាលពីខែកក្កដាប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានអះអាងថា កងទ័ពឯកសណ្ឋានរាប់សែននាក់ ពោលជិត ៣០ ម៉ឺននាក់បានត្រៀមខ្លួនដើម្បីការពារអាហ្វហ្គានីស្ថាន តែទោះយ៉ាងណាក៏ដោយ ពួកគេមិនអាចគ្រប់គ្រងក្រុមតាលីបង់បានឡើយ ។

ទន្ទឹមនោះកាលពីសប្តាហ៍មុន ក្រុមតាលីបង់បានប្រកាសថា ខេត្ត Panjshir ជាខេត្តចុងក្រោយរបស់អាហ្វហ្គានីស្ថានដែលមិនស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមនេះត្រូវបានកាន់កាប់ ។ នៅថ្ងៃបន្ទាប់ តាលីបង់បានប្រកាសសមាសភាពរដ្ឋាភិបាលបណ្តោះអាសន្នថ្មីរបស់អាហ្វហ្កានីស្ថាន ដឹកនាំដោយលោក Mohammad Hasan Akhund ដែលស្ថិតនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០០១ ។

នៅដើមខែសីហា ក្រុមតាលីបង់បានបង្កើនការវាយលុករបស់ពួកគេប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយបានចូលរដ្ឋធានីកាប៊ុលនៅថ្ងៃទី ១៥ ខែសីហា ហើយបានក្ដោបក្ដាប់ផ្នែកខ្លះនៃប្រទេសនេះ ។ ព្រឹត្តិការណ៍នេះបានជំរុញឲ្យមានការជម្លៀសប្រជាជនលោកខាងលិច និងជនជាតិអាហ្វហ្គានីស្ថានដែលបានជួយ ឬធ្វើការឲ្យកងទ័ព និងអង្គការបរទេសចេញពីប្រទេសនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ តាលីបង់ អង្វរពិភពលោកកុំដាក់សម្ពាធលើ អាហ្វហ្គានីស្ថាន និងបន្តសុំជំនួយពីអន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម