Connect with us

ព័ត៌មានអន្ដរជាតិ

ប្រយ័ត្ន! វីរុសកូវីដបំប្លែងខ្លួន កំពុងវិវត្ត បង្កើនសមត្ថភាពចម្លងតាមខ្យល់ ខ្លាំងជាងមេរោគទម្រង់ដើមដល់ទៅ ១០០ដងឯណោះ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា វីរុសកូវីដ-១៩ កំពុងវិវត្តខ្លួន បង្កើនសមត្ថភាពកាន់តែខ្លាំងក្នុងការរីករាលដាលតាមខ្យល់អាកាស។

អ្នកឆ្លងមេរោគ Alpha ដែលជាវីរុសបំប្លែងខ្លួនបង្កឲ្យមានរលកទី២ដ៏សាហាវនៅចក្រភពអង់គ្លេសកាលពីខែមករា បានបញ្ចោញវីរុសទៅក្នុងខ្យល់អាកាស ខ្លាំងជាងអ្នកឆ្លងកូវីដទម្រង់ដើមដែលផ្ទុះនៅទីក្រុង អ៊ូហាន រហូតដល់ទៅ ១០០ដងឯណោះ។

បើយោងតាមក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Maryland ក៏បាននិយាយផងដែរថា វីរុសបំប្លែងខ្លួន Delta ទំនងជាចម្លងតាមខ្យល់ កាន់តែងាយស្រួលជាងនេះ។

អ្នកនិពន្ធឈានមុខ លោកវេជ្ជបណ្ឌិត Don Milton បាននិយាយថា ការរកឃើញនេះបង្ហាញថា វីរុសបំប្លែងខ្លួន កំពុងតែវិវត្តខ្លួនកាន់តែខ្លាំងជាងមុន តាមរយៈខ្យល់អាកាស។

ការសិក្សាស្រាវជ្រាវដែលផ្អែកលើការត្រួតពិនិត្យខ្យល់អាកាសដែលអ្នកស្ម័គ្រចិត្តឆ្លងមេរោគបានបញ្ចេញទៅក្នុងម៉ាស៊ីន ក៏បានអះអាងផងដែរថា ម៉ាសក្រណាត់និងម៉ាសវះកាត់ អាចកាត់បន្ថយចំនួនមេរោគដែលអ្នកជំងឺបញ្ចេញ។

អ្នកជំនាញ បានផ្តោតលើវីរុសបំប្លែងខ្លួន Alpha ដែលផ្ទុះឡើងនៅទីក្រុង Kent កាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ហើយបានក្លាយជាមេរោគលេចធ្លោនៅចក្រភពអង់គ្លេសក្នុងខែមករា និងនៅអាមេរិកត្រឹមខែមីនា។

ការស្រាវជ្រាវដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិ Clinical Infectious Diseases បានពិនិត្យលើមនុស្សចំនួន៤៩នាក់ ដែលបានឆ្លងមេរោគ Alpha និងវីរុសបំប្លែងខ្លួនមុនៗ នៅចន្លោះខែឧសភាឆ្នាំ២០២០ដល់ខែមេសាឆ្នាំ២០២១។

អ្នកចូលរួម បានដកដង្ហើមចូលទៅក្នុងម៉ាស៊ីនដែលគេហៅថា Gesundheit-II រយៈពេល ៣០ នាទី ដោយមិនពាក់ម៉ាសនិង ៣០ នាទីពេលកំពុងពាក់ម៉ាស។

លើសពីនេះ អ្នកស្ម័គ្រចិត្តត្រូវបានស្នើសុំឲ្យអានអក្សរម្តងហើយម្តងទៀត ចំនួនបីដង ឬច្រៀងចម្រៀងអបអរថ្ងៃកំណើតចំនួន បីដង។

ពួកគេរកឃើញថា មេរោគដែលចេញពីដង្ហើមអ្នកឆ្លង Alpha គឺខ្ពស់ជាងអ្នកឆ្លងវីរុសមុនៗ ពី៤៣ ទៅ ១០០ដងឯណោះ។ ប៉ុន្តែនៅពេលពាក់ម៉ាស មនុស្សដែលឆ្លងមេរោគបានបញ្ចេញតិចជាងមុន ៤៨ភាគរយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ៥ប្រទេស ដាក់ចិត្តដាក់កាយ រស់នៅជាមួយ កូវីដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ដាក់ទណ្ឌកម្មក្រុមហ៊ុនជួរមុខ ចិន ដែលមានចិត្តចង់កម្ទេចហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ និងដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តៃវ៉ាន់ ធ្វើសមយុទ្ធយោធាបាញ់មីស៊ីលពីដីទៅអាកាស

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត នៃរោងចក្រ ញូ ស្កាយ ព្រីនធីង អរគុណ រាជរដ្ឋាភិបាល ដែលបើកប្រាក់ឈ្នួលដល់ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក សេដ្ឋា មិនជួបលោក ថាក់ស៊ីន នៅទីស្នាក់ការបក្ស តែទៅទស្សនា​បាល់ទាត់រវាង ថៃ និងកូរ៉េខាងត្បូង

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម