Connect with us

ព័ត៌មានអន្ដរជាតិ

ភោជនីយដ្ឋានអាមេរិក ផ្សាយពាណិជ្ជកម្ម សើចចំអកបារាំង ចំពោះកិច្ចព្រមព្រៀងនាវាមុជទឹក

បានផុស

នៅ

បន្ទាប់ពីការសម្រេចចិត្តរបស់អូស្រ្តាលី ក្នុងការបោះបង់ចោលកិច្ចព្រមព្រៀងនាវាមុជទឹកតម្លៃ ៩០ ពាន់លានដុល្លារអូស្រ្តាលី ជាមួយប្រទេសបារាំងនៅសប្តាហ៍នេះ ដើម្បីងាកទៅរកកិច្ចព្រមព្រៀងមួយផ្សេងទៀតជាមួយសហរដ្ឋអាមេរិក ភោជនីយដ្ឋានអាហាររហ័សរបស់អាមេរិកឈ្មោះ Subway បានសើចចំអកនៅក្នុងការផ្សាយពាណិជ្ជកម្ម នំសាំងវិចរបស់ខ្លួន។

នៅក្នុងការផ្សាយពាណិជ្ជកម្មពេញមួយទំព័រ ដែលត្រូវបានបោះពុម្ពផ្សាយលើកាសែត The Age កាលពីថ្ងៃសៅរ៍ ភោជនីយដ្ឋាន Subway បានអួតថា ខ្លួនមាននាវាមុជទឹកដែលមិនប្រើថាមពលនុយក្លេអ៊ែរហើយមានតម្លៃថោកជាង៩០ពាន់លានដុល្លារ ដែលវាជាការចំណាយដ៏ធំនៃកិច្ចព្រមព្រៀងទិញនាវាមុជទឹករបស់អូស្ត្រាលីជាមួយប្រទេសបារាំង មុនពេលទីក្រុងកង់បេរ៉ាងាកទៅគាំទ្រ ដើម្បីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីអាមេរិក។

ទោះបីជាអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនយល់ឃើញថា ការផ្សាយពាណិជ្ជកម្មនេះមានភាពឆ្លាតវៃនិងកំប្លែងក៏ដោយ ក៏អ្នកផ្សេងទៀតយល់ឃើញថាវាជារឿងគួរឱ្យស្អប់ខ្ពើមនិងគ្មានការគោរព។

Image

ប្រទេសបារាំង បានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនមកពីប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលខ្លួនបានពិពណ៌នាថា ជាអាកប្បកិរិយាមិនអាចទទួលយកបានរវាងសម្ព័ន្ធមិត្តនិងដៃគូ ដែលជាលទ្ធផលនៃកិច្ចព្រមព្រៀង AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

ប្រធានាធិបតីបារាំងលោក Emmanuel Macron ត្រូវបានគេរាយការណ៍ថា ទើបតែទទួលដំណឹងអំពីការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងនាវាមុជទឹកឆ្នាំ ២០១៦ របស់ប្រទេសទាំងពីរ ភ្លាមៗមុនពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈប៉ុណ្ណោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ហេតុអ្វីកិច្ចព្រមព្រៀង AUKUS ក្លាយជាដំណឹងល្អសម្រាប់ ឥណ្ឌា ទៅវិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៧ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម