Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹមមួយសប្តាហ៍ ពិភពលោក ទទួលបានដំណឹងល្អដល់ទៅ២ អំពីថ្នាំព្យាបាលកូវីដ

បានផុស

នៅ

វាគឺជាដំណឹងដ៏ល្អបំផុត ដែលពិភពលោក ហាក់ដូចជាមានសង្ឃឹមក្នុងការយកឈ្នះជំងឺកូវីដ-១៩ បន្ទាប់ពីមានក្រុមហ៊ុនធំចំនួន២ បានប្រកាសពីថ្នាំគ្រាប់ថ្មី កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១២ខែកញ្ញា ក្រុមហ៊ុនចិន Sinopharm បានប្រកាសពីការងារ លើការផលិតថ្នាំគ្រាប់ ពីរប្រភេទ ដែលអាចព្យាបាលជំងឺ កូវីដ-១៩ ជាពិសេស។

លោក Zhang Yuntao អនុប្រធាននិងជាប្រធានអ្នកវិទ្យាសាស្ត្រនៃក្រុមហ៊ុន China National Biotec Group (CNBG) ដែលជាបុត្រសម្ព័ន្ធរបស់ Sinopharm បាននិយាយថា​ ថ្នាំនេះ មានប្រសិទ្ធភាពជាចម្បងលើអ្នកជំងឺដែលមានរោគសញ្ញាស្រាលឬមធ្យម។ វាផ្អែកលើទិន្នន័យពីការប្រើប្រាស់គ្រាអាសន្នរបស់ថ្នាំនេះ និងការសាកល្បងនាពេលបច្ចុប្បន្ន។

ថ្នាំទាំងពីរ ដែលត្រូវបានបង្កើតឡើងដោយផ្អែកលើប្រភេទប្រូតេអ៊ីននៅក្នុងកោសិកានៃប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងការក្លូនអង់ទីគ័រ ត្រូវបានប្រើដើម្បីបន្សាបមេរោគ និងកាត់បន្ថយការផ្ទុកវីរុសនៅក្នុងខ្លួនមនុស្ស។ នេះបើតាមការលើកឡើងរបស់លោក Zhang ប្រាប់ទូរទស្សន៍ CCTV កាលពីថ្ងៃសៅរ៍ទី១១ ខែកញ្ញា។

ចំណែក កាលពីថ្ងៃទី១៦ខែកញ្ញា ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើដើម្បីទប់ទល់មេរោគអេដស៍ មានឥទ្ធិពលប្រឆាំងវីរុសកូវីដ-១៩ដោយផ្ទាល់ ដោយអាចកម្ចាត់មេរោគនេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះ។

ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគកូវីដ-១៩។

ក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ

ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម