Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្ររកឃើញថ្នាំ អាចកម្ចាត់កូវីដ ក្នុងរយៈពេលត្រឹម៣ថ្ងៃ

បានផុស

នៅ

ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលបាននិយាយថា ថ្នាំដែលគេប្រើដើម្បីទប់ទល់មេរោគអេដស៍ មានឥទ្ធិពលប្រឆាំងវីរុសកូវីដ-១៩ដោយផ្ទាល់ ដោយអាចកម្ចាត់មេរោគនេះបានក្នុងរយៈពេលត្រឹម៣ថ្ងៃ។

ក្រុមហ៊ុន Code Pharma ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសហូឡង់ ប៉ុន្តែមានការិយាល័យស្រាវជ្រាវនិងអភិវឌ្ឍន៍នៅអ៊ីស្រាអែល នាពេលថ្មីៗនេះ បានបញ្ចប់ការសាកល្បងដំណាក់កាលទី១ នៃថ្នាំ Codivir របស់ខ្លួនសម្រាប់ប្រើប្រាស់ប្រឆាំងនឹងមេរោគកូវីដ-១៩។

កាលពីថ្ងៃចន្ទក្រុមស្រាវជ្រាវជនជាតិអ៊ីស្រាអែលដែលគាំទ្រដល់ការសាកល្បងដំណាក់កាលទី ២ បានដាក់ពាក្យសុំការអនុញ្ញាតពីគណៈកម្មាធិការ Helsinki ដើម្បីបន្តដំណើរការនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Barzilai។

ការសិក្សាដំណាក់កាលទី ២ ដែលនឹងមានការចូលរួមពីអ្នកជំងឺប្រមាណ ១៥០ នាក់ ហើយត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែក្រោយនេះ ក៏នឹងត្រូវធ្វើឡើងនៅប្រទេសអេស្ប៉ាញ ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងផងដែរ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន Code Pharma លោក Zyon Ayni បានឲ្យដឹងថា គោលដៅគឺត្រូវបញ្ចប់ការសាកល្បងក្នុងរយៈពេលប្រហែល ៣ ទៅ ៦ ខែ ហើយបន្ទាប់មកដាក់ពាក្យស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំនេះជាបន្ទាន់។

ស្របពេលជាមួយគ្នានោះដែរ លោកសាស្ត្រាចារ្យ Shlomo Maayan នាយកផ្នែកជំងឺឆ្លងនៅ Barzilai បាននិយាយថា “ថ្នាំ Codivir មានទម្រង់សុវត្ថិភាពល្អនិងមានប្រសិទ្ធិភាពប្រឆាំងមេរោគគួរឲ្យចាប់អារម្មណ៍ ទាំងនៅក្នុងលក្ខខណ្ឌមន្ទីរពិសោធន៍និងការសាកល្បងព្យាបាលដំណាក់កាលទី១លើមនុស្ស។ យើងទន្ទឹងរង់ចាំលទ្ធផលនៃការសិក្សាដំណាក់កាលទី២ ដោយប្រើថ្នាំ Codivir។ វាអាចជារបកគំហើញមួយក្នុងវិស័យព្យាបាលមេរោគ ចំពោះអ្នកជំងឺកូវីដ-១៩ ដំណាក់កាលដំបូង”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Jerusalem Post

ចុចអាន៖ ក្រុមហ៊ុន Sinopharm ធ្វើតេស្តជោគជ័យលើថ្នាំគ្រាប់ព្យាបាលកូវីដ ពេលនេះរៀបចំផលិតហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម