ព័ត៌មានអន្ដរជាតិ
ជនជាតិ ថៃ ច្រើននាក់ លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីកូវីដ
យុវជនថៃចន្លោះពី ៣០ ទៅ ៤០ នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញថា មានលេចចេញជំងឺរលាកពហុប្រព័ន្ធកុមារឬ MIS-C ហើយមាន មនុស្សម្នាក់អាចស្លាប់ដោយសារជំងឺនេះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Somsak Lolekha ប្រធានមហាវិទ្យាល័យភូមិន្ទគ្រូពេទ្យកុមារថៃ។

MIS-C គឺជាជំងឺដ៏កម្រប៉ុន្តែធ្ងន់ធ្ងរ ដែលអាចវិវត្តក្នុងខ្លួនកុមារនិងមនុស្សវ័យជំទង់ ក្រោយឆ្លងមេរោគកូវីដ-១៩។ ជាធម្មតា រោគសញ្ញាជំងឺនេះអាចលេចឡើងចន្លោះពី ២ ទៅ ៨ សប្តាហ៍បន្ទាប់ពីការឆ្លងមេរោគ។ អ្នកជំងឺវ័យក្មេង អាចមានអាការក្តៅខ្លួនលើសពី ៣៨ អង្សាសេហួសពី២៤ម៉ោង ឈឺពោះ ចង្អោរ រាក ឡើងកន្ទួល ក្រហមភ្នែក ខូចបេះដូងនិងល្ហិតល្ហៃ។
ក្នុងករណីបែបនេះ ពួកគេត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់។
លោកវេជ្ជបណ្ឌិត Somsak និយាយថា នៅពេលក្មេងៗកាន់តែច្រើនឆ្លងជំងឺកូវីដ-១៩ មានឱកាសកាន់តែច្រើនថា ករណីជំងឺ MIS-C នឹងកើនឡើងដូចគ្នា។

ស្របពេលជាមួយគ្នានោះ លោកបានណែនាំឲ្យឪពុកម្តាយ ត្រូវតាមដានស្ថានភាពកូនរបស់ពួកគេរយៈពេល៣សប្តាហ៍ ក្រោយជាសះស្បើយពីជំងឺកូវីដ-១៩។
យោងតាមនាយកដ្ឋានសេវាកម្មសុខភាពបានឲ្យដឹងថា កុមារនិងក្មេងជំទង់ចំនួន ១២៩,១៦៥ នាក់ អាយុពី៦ដល់១៨ឆ្នាំ បានឆ្លងជំងឺកូវីដ-១៩ ចន្លោះថ្ងៃទី១ខែមេសា ដល់ថ្ងៃទី១១ខែកញ្ញា ក្នុងនោះមាន ៩០ភាគរយជាជនជាតិថៃ ហើយ១៥នាក់បានស្លាប់ ដែលភាគច្រើនមានជំងឺប្រចាំកាយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ថៃ ចាប់ផ្តើមផ្តល់ដើមប្រមាត់មនុស្ស ដល់កសិករ សម្រាប់ដាំដុះ ដើម្បីផលិតថ្នាំព្យាបាលកូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ